សារពីពលរដ្ឋ ថា មានល្បែងសុីសងមាន់ជល់ តាមអនឡាញមួយកន្លែង មិនខ្លាច សមត្ថកិច្ចបើកដំណើការយ៉ាងរំភើយ..

ក្រុងតាខ្មៅ ៖ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុង ភូមិព្រែករាំង  សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទីតាំងល្បែងមាន់ជល់តាមអនឡាញមួយកន្លែងល្បីថា មិនខ្លាចសមត្ថ កិច្ចបង្ក្រាបនោះទេ ទោះបីជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាយ៉ាងតឹងរឹងត្រូវតែបង្ក្រា បល្បែងសុីសងគ្រប់ប្រភេទ នៅទូទាំងប្រទេសអោយអស់ក៏ដោយ។

ទីតាំងល្បែងបនល្បែងមាន់ជល់តាមអនឡាញ ដែលមិនខ្លាចស មត្ថកិច្ចខាងលើនេះ គឺមានទីតាំងស្ថិតនៅភូមិព្រែករាំង  សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល  ។

ប្រជាពលរដ្ឋបានខ្សឹបប្រាប់ RDN យើងបន្តទៀតថា ទីតាំងល្បែងស៊ីសងខាងលើនេះ ប្រមូលផ្តុំគ្នាលេងជាហូរហែមិនថា ថ្ងៃសៅរ៍ អាទិត្យ ពោលគឺ ៧ថ្ងៃក្នុង ១សប្ដាហ៍ គឺចាប់ផ្តើមលេងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៤-៥ល្ងាច និងមានភ្នាល់ដាក់លុយយ៉ាងសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ថា នេះក៏ជាសារ របស់ប្រជាពលរដ្ឋមួយផងដែរ ជូនលោក ឃឹម សំភា អភិបាលក្រុងតាខ្មៅ ដែលទើបឡើងកាន់ដំណែង និង លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដើម្បីបើកការស្រាវជ្រាវ ទីតាំងបនល្បែងខាងលើនេះផង ដែលព្រហើនមិនខ្លាចច្បាប់ ក៏ដូចជាចូលរួមគោរពទៅតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់ រប ស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ទំនាក់ទំនងព័ត៌មាន070926014/0889846555

អត្ថបទដែលជាប់ទាក់ទង