ល្បែងស៊ីសងជល់មាន់អនឡាញខុសច្បាប់ក្នុងឃុំកំពាន់ និងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកដំណើរការយ៉ាងរលូន គ្មានអាជ្ញាធរមូលដ្ឋាន ជាពិសេសលោកនាយប៉ុស្តិ៍ និងលោកអធិការចាត់វិធានការបង្ក្រាបឱ្យទាន់ពេលវេលា
សេចក្តីរាយការណ៍ពីពលរដ្ឋ! ប្រជាពលរដ្ឋក្នុងឃុំកំពាន់ និងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានការព្រួយបារម្ភពីបញ្ហាសន្តិសុខនៅក្នុងមូលដ្ឋាន ខណៈថៅកែបនល្បែងស៊ីសងខុសច្បាប់ បានបង្កើតល្បែងស៊ីសងនៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ ដូចជាឆ្នោតវៀតណាម និងមាន់ជល់អនឡាញខុសច្បាប់ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន លោកនាយប៉ុស្តិ៍ និងលោកអធិការ ហាក់ភ្លេចបទបញ្ជាថ្នាក់ដឹកនាំ មិនបង្ក្រាបឱ្យទាន់ពេល និងមានប្រសិទ្ធភាពចំពោះបទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ឬលោកអសមត្ថភាពក្នុងការគ្រប់គ្រង រក្សាឱ្យបាននូវលក្ខណៈទី២ គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល?
ប្រភពបង្ហើបឱ្យវិថីព័ត៌យើងដឹងថា ក្នុងបញ្ហាល្បែងស៊ីសងខាងលើនេះ មានមន្ត្រីរាជការពុករលួយម្នាក់ បានប្រើប្រាស់អំណាចមកកាងការពារទីតាំងល្បែងខាងលើនេះ ដោយលោកមិនខ្លាចញញឺតនឹងច្បាប់ទាល់តែសោះ ដោយពួកគាត់បាននិយាយថា “បើគ្មានអ្នកមានអំណាចកាងនៅពីក្រោយ ពួកល្បែងខុសច្បាប់ទាំងអស់នេះក៏មិនហ៊ានបើកលេងយ៉ាងអនាធិបតេយ្យពេញមូលដ្ឋានយ៉ាងហ្នឹងដែរ” ។ វិថីព័ត៌មាន និង គ្រប់គ្នាក៏ដឹងដែរថា ល្បែងស៊ីសង គឺជាដើមចមដែលបង្កើតនូវបទល្មើស ចោលួច ចោឆក់ ចោប្លន់ អំពើរហិង្សាក្នុងគ្រួសារ និងបញ្ហាអសន្តិសុខនៅក្នុងសង្គមជាដើម។
ប្រជាពលរដ្ឋសង្ឃឹមថា លោក ប៉ោង ស៊ីណាត អធិការស្រុកមេមត់ ជាពិសេស លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ យកចិត្តទុក្ខខ្ពស់ក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទ មិនបណ្តែតបណ្តោយឱ្យមានល្បែងស៊ីសងកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះទេ គួរតែមានវិធានការក្តៅអនុវត្តច្បាប់ចំពោះម្ចាស់ល្បែងស៊ីសង ដែលបង្កើតក្នុងមូលដ្ឋាន ជៀសវាងប្រជាពលរដ្ឋ និងមតិមហាជនរិះគន់អាជ្ញាធរមូលដ្ឋាន ដោយសារការអសមត្ថភាព និងគ្មានឆន្ទៈក្នុងការបង្ក្រាប។
អង្គភាព វិថីនៃ័ត៌មាន យើងរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាបំបែកបំបាក់ណាមួយឡើយ និងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ រាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕លេខទំនាក់ទំនងព័ត៌មាន070926014/0889846555