ទីតាំងល្បែងស៊ីសងបញ្ជល់មាន់អនឡាញកំពុងរីកដូចផ្សិតនៅក្នុងទឹកដីក្រុងអរិយក្សត្រ ខេត្តកណ្តាល ពលរដ្ឋស្នើសុំអាជ្ញាធរមូលដ្ឋាន លោកអធិការចាត់វិធានការបង្ក្រាបឱ្យទាន់ពេលវេលា

ក្រុងអរិយក្សត្រ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ! អាជ្ញាធរក្រុងអរិយក្សត្រកំពុងធ្វេសប្រហែស បណ្តែតបណ្តោយឱ្យល្បែងស៊ីសងកើតមានឡើងនៅក្នុងមូលដ្ឋានរីកដូចផ្សិត គ្នានការបង្ក្រាបទប់ស្កាត់ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពទាល់តែសោះ ហាក់ភ្លេចបទបញ្ជាថ្នាក់ដឹកនាំ និងលក្ខណៈទី២ គោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

ជាក់ស្តែងទីតាំងល្បែងស៊ីសងបញ្ជល់មាន់អនឡាញខុសច្បាប់មួយកន្លែងស្ថិតនៅ​ភូមិ​វាល​ធំ ​សង្កាត់​ពាម​ឧកញ៉ា​អុង ក្រុង​អរិយ​ក្សត្រ​ ខេត្តកណ្ដាល​ កំពុងបើកដំណើរការលេងយ៉ាងរលូន គ្មានសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធណាចុះចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពទាល់តែសោះ ប្រហែលជាកម្លាំងប៉ុស្តិ៍ មានបញ្ហាមមាញឹក ខ្វះសមត្ថភាពក្នុងការគ្រប់គ្រងឱ្យបានគ្រប់ជ្រុងជ្រោយក្នុងមូលដ្ឋាន ឬមានបញ្ហាខ្លាចអំណាចម្ចាស់បនល្បែងខាងលើនេះ មិនហ៊ានចុះបង្ក្រាបឬយ៉ាងណា???

ប្រជាពលរដ្ឋសូមណូមពរដល់លោកអធិការក្រុងអរិយក្សត្រ មេត្តាចាត់តាំងមន្ត្រីក្រោមឱវាទ ចាត់វិធានការបង្ក្រាបឱ្យបាននូវល្បែងស៊ីសងបញ្ជល់មាន់អនឡាញខុសច្បាប់ខាងលើនេះ និងទីតាំងផ្សេងៗទៀត ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព៕ទំនាក់ទំនងព័ត៌មាន070926014/0889846555

អត្ថបទដែលជាប់ទាក់ទង