ល្បែង​ជល់​មាន់​កំពុងបើក​ដំណើរការ​យ៉ាងអនា​ធិបតេយ្យ​ក្នុង​មូលដ្ឋាន​ស្រុក​ចំណាក់​ចង្អើរ​ខេត្ត​កែប​

ខេត្ត​កែប​៖ មិនធម្មតា​មែន ម្ចាស់​ទីតាំង​សង្វៀន​ល្បែង​”​ជល់​មាន់ បៀ​រ អាប៉ោង យូគី​”​ខុសច្បាប់ មួយកន្លែង នៅ​ភូមិ​អូរ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ នោះ ឥឡូវ​គេ​ប្តូរ​មក​លេង​នៅក្នុង​ទឹកដី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ក្រុម​ពួក​ញៀន​ល្បែង​នាំគ្នា​ទៅ​លេងភ្លួក​ទឹក ភ្លួ​កដី ខណៈ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន បាន​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ហ៊ាន​ធ្វើការ​បង្ក្រាប​! ធ្វើ​ឲ្យ​ប្រជា ពលរដ្ឋ ដាក់​ការសង្ស័យថា​! អាជ្ញា ធរ និង​សមត្ថកិច្ច មូលដ្ឋាន ជា​អ្នក​បើក​ភ្លើង​ខៀវ​អោយ ទើប​អាច​បើក​លេង​បាន​ដោយ​រលូន​.!​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​បាន​នាំគ្នា​រាយការណ៍​មក​ថា​! ទីតាំង​សង្វៀន​ល្បែង​”​ជល់​មាន់ បៀ​រ អាប៉ោង យូគី​”​ខុសច្បាប់ មួយកន្លែង បើក​លេង នៅ​ភូមិ​អូរ​ដូង ឃុំ​ពងទឹក ឥឡូវ​គេ​ផ្លាស់ប្តូរ មកលេង​សង្កាត់​ព្រៃធំ ក្រុងកែប មេ​បន​ល្បែង​កំពុង​បើក​ដំណើរការ យ៉ាង​រលូន រីឯ​. អាជ្ញាធរ និង​សមត្ថកិច្ច ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន អសមត្ថភាព​ក្នុងកា​រទប់ ស្កាត់ និង​បង្ក្រាប​! ធ្វើឲ្យ​ប្រជាពល រដ្ឋ ក៏​ដូច​មហាជន ដាក់​ការសង្ស័យថា​! អាជ្ញាធរ​និង​សមត្ថកិច្ច មូលដ្ឋាន អាច​ទទួលបាន​លាភសក្ការៈ និង​ផលប្រយោជន៍ ពី ម្ចាស់​បន​ល្បែង​មួយ​នេះ មិនខានឡើយ​.!​។​

​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា​! ទីតាំង​សង្វៀន​ល្បែង​”​ជល់​មាន់ បៀ​រ អាប៉ោង យូគី​”​ខុសច្បាប់ ដែល​ទី​តាំ ង​ខាងលើ បាន​ធ្វើឲ្យ​ប្រជាពល រដ្ឋ​រស់នៅ​ក្បែរ​នោះ មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ខ្លាច​ប្ដី និង​កូនៗ​ពួកគាត់​បោះបង់​ការងារ​ចោល នាំគ្នា​ទៅលេ ង​ល្បែង​ខុស​ច្បាប់​ទាំងនោះ ណា​មួ យ​ទៀត ភ័យ​ខ្លាច​កើត​មាន​នូវ អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ​ដូចជា លួច ឆក់ ប្លន់ និង​អំពើ ហិង្សា ក្នុង​គ្រួសារ ជាដើម​.!​។​

​ជុំវិញ​បញ្ហា​នេះហើយ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​កែប លើកឡើងថា​! ឯណា​ទៅ​ភូមិ​.​ឃុំ​. សង្កាត់​.​មាន​សុវត្ថិភាព ទាំង​៧ ចំណុច របស់ រាជរដ្ឋាភិបាល កម្ពុជា ដែល​បាន​កំណត់ និង​ដាក់​ចេញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ អនុវត្ត​ទប់ស្កាត់ និង​បង្ក្រាប​! ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ ។​
​សូម​រំលឹក​ថា​! កាល​នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២-​បាន​កន្លងផុតទៅ សម្តេច​តេជោ ហ៊ុន​សែន អតីត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​ដាក់​បទបញ្ជា​ឲ្យ​គណ​:​អភិបាល​រាជធានី​. ទាំង ២៥.​ខេត្ត​.​ក្រុង​.​ត្រូវតែ​បង្ក្រាប​! ទីតាំង​បន​ល្បែងស៊ីសង គ្រប់​ប្រភេទ នូវ​ទូទាំងប្រទេស ដោយ​គ្មាន​ការលើកលែង​.!​។​

​អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា សម្ដេច​តេជោ ហ៊ុន​សែន ក៏​បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ផង​ទៀតថា​! បើ​អាជ្ញាធរ​និង​សមត្ថ កិច្ច​មូលដ្ឋាន​ស្រុក​.​ក្រុង​.​ខេត្ត​.​ណា​មិន​នាំ​គ្នា​អនុវត្ត​ទប់ស្កាត់ និង​ប ង្ក្រា​ប​! ទីតាំង​បន​ល្បែងស៊ីសង គ្រប់​ប្រភេទ នៅក្នុង​ដែន​ការគ្រប់គ្រង របស់ខ្លួន អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទាំង​នោះ និង​មាន​បញ្ហា​ប្រឈម​និង​បាត់បង់​ពី​តំណែង​ទៀត​ផង​.!។

​ប៉ុន្តែ​សព្វថ្ងៃនេះ អាជ្ញាធរ​និង​សម​ត្ថ កិច្ច ហាក់បីដូចជា​មិនសូវ​យកចិត្តទុកដាក់​នៅ អនុសាសន៍ របស់​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​នោះឡើយ​។

​អង្គភាព​យើងខ្ញុំ​ការផ្សព្វផ្សាយ​នេះ ទៅ​តាម​វិជ្ជាជីវៈ រិះគន់​ក្នុង​ន័យ​ស្ថាបនា មិន​មាន​ចេតនា​ញុះញង់ បំបែកបំបាក់ បុគ្គល​ស្ថាប័ន ឬ​អង្គភាព​ណាមួយ​ឡើយ​.!​។​ទំនាក់ទំនង​/70926014/0889846555

អត្ថបទដែលជាប់ទាក់ទង