ករណីអគ្គិភ័យភ្លើងឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងមានការភ្នាក់ផ្អើលដល់សមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋជួយអន្តរាគមន៍នៅស្រុកលើកដែក!
ខេត្តកណ្តាល៖ លោកវរសេនីយ៍ឯក អាំ ធូ អធិការនៃអធិការដ្ឋាននគរបាលស្រុកលើកដែកខេត្តកណ្តាលបានឲ្យដឹងថា!យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវបានឆេះទាំងស្រុងដែលកើតហេតុនៅថ្ងៃទី០៤ខែមករាឆ្នាំ២០២៤វេលាម៉ោង០៣.២០នាទី ទៀបភ្លឺនៅចំណុចផ្ទះឈ្មោះឡាច ជរមានទីលំនៅភូមិកំពង់ចម្លង ឃុំ ព្រែកទន្លាប់ស្រុកលើកដែកខេត្តកណ្ដាល(ផ្លូវចូលក្បាលសាឡាងចាស់) មានករណីអគ្គីភ័យកើតឡើងបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង
១/ឈ្មោះឡាច ជរ ភេទប្រុសអាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិកំពង់ចម្លងឃុំព្រែកទន្លាប់ស្រុកលើកដែកខេត្តកណ្ដាល។
ផ្ទះធ្វើពីឈើដំបូលសង្ក័សីទំហំ5,5X50m
+សម្ភារៈក្នុងផ្ទះខូចខាតទាំងស្រុង រួមនិងប្រាក់រៀល២០.០០០.០០០៛(ម្ភៃលានរៀល)និងសម្ភារៈគិតជាទឹកប្រាក់ប្រហែលជា៣០ម៉ឺនដុល្លា ។
២/ឈ្មោះហាំង សេងហុង ភេទប្រុស អាយុ៥២ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិកំពង់ចម្លងឃុំព្រែកទន្លាប់ស្រុកលើកដែកខេត្តកណ្តាល។
+ផ្ទះថ្មទំហំ5,8X20m
+សម្ភារៈខូចខាតពិដានចំហៀងខាងត្បូងប្រវែង15m។
៣/ឈ្មោះឡុង នី ភេទប្រុសអាយុ៦៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ចម្លងឃុំព្រែកទន្លាប់ស្រុកលើកដែកខេត្តកណ្តាល។
+ផ្ទះថ្មទំហំ6X20
+សម្ភារៈខូចខាតជញ្ជាំងសង្ក័សីបាំងជញ្ជាំង។
លោក អាំ ធូ បានបន្តថា!ករណីនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។
លោកបន្តទៀតថា!
បើតាមការបំភ្លឺរបស់ម្ចាស់ផ្ទះឈ្មោះ ឡាច ជរ បានបញ្ជាក់ថាមកពីឆ្លងចរន្តអគ្គីសនីទូរទឹកកក។
+ក្នុងនោះដែរយើងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង៖
-អធិការដ្ឋានស្រុកលើកដែកចំនួន០២គ្រឿង។
-អធិការដ្ឋានស្រុកពាមរក៍ចំនួន០១គ្រឿង។
-អធិការដ្ឋានស្រុកកៀនស្វាយចំនួន០១គ្រឿង។
-ស្នងការនគរបាលខេត្តចំនួន០២គ្រឿង។
+ប្រើប្រាស់ទឹកអស់ចំនួន១២ឡាន។
លោកអធិការស្រុកលើកដែកក៍បានធ្វើការអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន រដ្កូវនេះជារដ្កូវប្រាំងធ្លាក់ខ្យល់មកលឿនណាស់។