ពលរដ្ឋស្នើអាជ្ញាធររាជធានីភ្នំពេញ ជួយបង្ក្រាប ទីតាំងល្បែងសុីសង Joker និងល្បែងផ្សេងទៀត ក្នុងសង្កាត់ផ្សារថ្មី០១…!
បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើសង្ឃឹមលើលោកមេប៉ុស្ត៍ ចៅសង្កាត់ផ្សារថ្មី០១ លោកជា ខេមា អភិបាលខណ្ឌដូនពេញ នឹងលោកទៀង ចន្ទសា អធិការខណ្ឌដូនពេញស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរសុំ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកជួន ណារិនអគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញទេ ទើបអាចបង្ក្រាបបានមើលទៅ។
ពលរដ្ឋលើកឡើងទៀតថា ម្ចាស់ទីតាំងល្បែងខាងលើ នេះ បានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយមាន ចាំមើលផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។
ទោះយ៉ាងណាក៏ដោយ ពលរដ្ឋនៅតែទទូចស្នើរសុំអាជ្ញាធររាជធានីភ្នំពេញ សុំមានវិធានការបង្ក្រាបទប់ស្កាត់ តាមផ្លូវច្បាប់ចំពោះទីតាំងល្បែងសុីសងខាងលើនេះផង៕ទំនាក់ទំនងព័ត៌មាន070926014/0889846555