ទីតាំងល្បែងស៊ីសងតាមប្រពន្ធ័អនឡាញខុសច្បាប់២កន្លែង ស្ថិតនៅក្នុងឃុំទឹកឃ្លាំង ស្រុកល្វាឯម កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់..
ខេត្តកណ្ដាល៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា មានទីតាំងល្បែងសុីសងតាមប្រពន្ធ័អនឡាញខុសច្បាប់២កន្លែង នៅត្រង់ចំណុចឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល កំពុងបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់មាន់ជល់នឹងឆ្នោតឡូតូតាមប្រពន្ធអនឡាញលេងយ៉ាងគគ្រឹកគគ្រេង ផ្អើលអស់អ្នកភូមិ តាមប្រភពពីក្រុមញៀនល្បែង បានលួចបង្ហើប ប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំឱ្យបានដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បើកដំណើរការជារៀងរាល់ថ្ងៃមានអ្នកមកលេងទីជិតទីឆ្ងាយមកជួបជុំគ្នាលេងល្បែងសុីសង ភ្នាល់ដាក់លុយ រាប់លានរៀល ស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះឡើយ..
ប្រភពដដែលបានបន្ថែមទៀតថា ទោះបីជាមានល្បែងស៊ីសងខុសច្បាប់ ប្រមូលផ្តុំគ្នាលេងយ៉ាងអនាធិបតេយ្យក្តី ក៏អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចគ្មានវិធានការបង្ក្រាបដែរប្រហែលម្ចាស់ទីតាំងអុជធូបសែនព្រេនរួចរាល់ហើយមើលទៅបានជាអាជ្ញាធរមានសមត្ថកិច្ចប្រងើយកន្តើយមិនបង្ក្រាបដូច្នេះ..
ករណីនេះដែរ ពលរដ្ឋជាច្រើនបានរិះគន់ចំៗ ទៅលើលោកអធិការស្រុកល្វាឯម ដូចជាគ្មានវិធានការទប់ស្កាត់បទល្មើស ល្បែងស៊ីសងខុសច្បាប់ទាំងនេះទាល់តែសោះ បណ្តែតបណ្ដោយឱ្យក្រុមញៀនល្បែងលេងបានយ៉ាងរលូន..
ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវស្នើសុំទៅដល់លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម សូមជួយត្រួតពិនិត្យនឹងចាត់មន្ត្រីជំនាញចុះធ្វើការទប់ស្កាត់នឹងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ព្រោះតែអសកម្មរបស់លោកអធិការស្រុកល្វាឯម គ្មានវិធានការទប់ស្កាត់និងបង្ក្រាប បណ្ដោយឲ្យក្រុមញៀនល្បែងលេងបានយ៉ាងអនាធិបតេយ្យ ដែលផ្ទុយទៅហ្នឹងភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច ដែលដាក់ចេញក្រសួងមហាផ្ទៃ៕ទំនាក់ទំនងព័ត៌មាន070926014/0889846555