ល្បែង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ​ពី​ទីតាំង​កំពុងតែ​ដំណើរការ​យ៉ាង​រលូន​ក្នុង​ស្រុក​ល្វាឯម​

​កណ្ដាល​ ៖ ​ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡាញ​ចំនួន​ពី​ទីតាំង​កំពុងបើក​លេង​យ៉ាង​រលូន ទី​តាំងទី​១​ស្ថិតនៅ ក​ឃ្លាំង ស្រុក​ល្វាឯម និង​ទី​តាំងទី​២ នៅ​ភូមិ​ទឹក​ឃ្លាំង ឃុំ​ទឹក​ឃ្លាំង ស្រុក​ល្វាឯម ប៉ុន្តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​ស្រុក​ល្វាឯម​ហាក់​សំងំស្ងៀម​មិន​បង្ក្រាប​។​

ពលរដ្ឋ​លើកឡើងថា សង្ស័យ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ភ្លេច​បទបញ្ជា​របស់​សម្ដេច​អតីត​នាយករដ្ឋមន្ត្រី​ទៅ​ហើយ​មើលទៅ​ទើបបាន​ជា​មិន​ចុះ​បង្ក្រាប​ឬ មួយ​ត្រូវ​ថ្នាំ​សណ្ដំ​មេ បន​ល្បែង​បានជា​សំងំស្ងៀម​ធ្វើ​មិនដឹង ។​
​សូម​រំលឹក​ថា​ ​កាល​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​បទបញ្ជា ដាច់​ណាត់​មួយ ឲ្យ​អភិបាល​រាជធានី​ខេត្ត​ទាំង ២៥ ខេត្ត​ក្រុង ត្រូវ បិទ​ទីតាំង​បន​ល្បែងស៊ីសង គ្រប់​ប្រភេទ ទាំងអស់ឧ្យ​ខាន តែ​បាន សម្តេច​តេជោ ហ៊ុន​សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​ស្រុក​ក្រុង ខេត្ត​ណា ដែល​មិន​ទប់ស្កាត់​និង​មិន​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ ! អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង ។​

​ប៉ុន្តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​ស្រុក​ល្វាឯម​ហាក់​សំងំស្ងៀម​មិន​បង្ក្រាប ទីតាំង​បន ល្បែងស៊ីសង​ប្រភេទ​មាន់​ជល់​តាម​អន​ឡាញ​ដែល​បើក​លេង​នៅ​មូលដ្ឋាន​របស់​ខ្លួន​ផ្គើន​ទៅ​និង​បទបញ្ជា​របស់​សម្ដេច​អតីត​នាយករដ្ឋមន្ត្រី​។​
​មហា​ន​ជន​នៅក្នុង​ស្រុក​ល្វាឯម​ ​បាន​លើកឡើង​ថា​មូលហេតុ​ដែល​អស់ លោក​អាជ្ញាធរ និង​សមត្ថកិច្ច ស្រុក​ល្វាឯម បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ចំពោះ​ទីតាំង​មាន់​ជល់​តាម​អន ឡាញ​ខាងលើនេះ ហើយ​ថែមទាំង​ផ្គើន​និង​បទបញ្ជា របស់​សម្តេច តេជោ​ហ៊ុន​សែន​ទៀត​សោធន៌​នោះ​? ​សង្ស័យ​តែ​ទីតាំង​មាន់ ជល់​តាម​អន​ឡាញ​ខាងលើនេះ អាជ្ញាធរ​និង​សមត្ថ​កិច្វ​ស្រុកបែ​ជាមេ​ី​លមិន​ឃេ​ី​ញឬ​ធ្វេី​មិនដឹង​? ​ទើបបាន​ជា​អស់លោក រក្សា​ភាព​ស្ងៀមស្ងាត់ ផ្គើន​និង​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុន​សែន​បែប​នេះ​។​

​ពលរដ្ឋ​ក្នុងស្រុ​ល្វាឯម បាន​សំណូមពរ​ ​លោក​កន សុខកាយ អភិបាលស្រុក សូម​ជួយ​ចាត់​វិធានការ ទៅ​លើ​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់​តាម​អន​ឡា​ញ ខាងលើ នេះ​ផង​ដើម្បី​ស្របតាម​គោលការណ៍ ភូមិ ឃុំ មាន​សុ​វត្តិភាព ទាំង​៧​ចំណុច ៕​ទំនាក់ទំនងព័ត៌មាន070926014/0889846555

 

អត្ថបទដែលជាប់ទាក់ទង