ខេត្តត្បូងឃ្មុំ ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅឃុំកោងកាង ស្រុកពញាក្រែក បានបញ្ជាក់ឲ្យដឹងថា ក្រុមអ្នកញៀនល្បែង
មានទាំងរថយន្ត ទំនើបៗ និងម៉ូតូ ចាប់ផ្ដើមកក្រើកដំណើរការវិញហើយ សម្រុកចូលលេងល្បែង បញ្ជាល់មាន់ខ្នាយដែក
បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេង ហើយបុគ្គលដែលហ៊ានបើកល្បែងនោះ ប្រហែលជាមានខ្នងបង្អែករឹងមាំចាំជួយបិទបាំងនៅពីក្រោយ ទើបធ្វើអ្វីៗតាមអំពើចិត្ត។
កន្លងមក.! សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជា លោក ថាញ់ សុខវ៉ាត អធិការដ្ឋាននគរបាលស្រុកពញ្ញាក្រែក និង លោក លីសុភាលីន អភិបាលស្រុកពញ្ញាក្រែក បណ្តែតបណ្តោយឲ្យមានល្បែងភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋាន
របស់ខ្លួន លេងស្រែកហ៊ោកញ្ជ្រៀវ ពេញព្រៃចំការកៅស៊ូ ហើយមានអ្នកចូលរួមលេងល្បែង បញ្ជាល់មាន់ យ៉ាងពពាក់ពពូន នៅចំណុចចម្ការកៅស៊ូ ក្នុងមូលដ្ឋាន ឃុំកោងកាង ស្រុកពញាក្រែក ដោយសេរី ។
បញ្ហានេះ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចថ្នាក់ស្រុក ព្រមទាំងស្ថាប័ណ្ឌពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ មិនខ្វល់ពីអានុសាសន៍សម្តេចតេជោ ហ៊ុន សែន បានចេញចរាចរណ៍ណែនាំនៅពេលថ្មីៗនេះ ឲ្យបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាម្ចាស់ទីតាំង ហ៊ានផ្គើនបទបញ្ជាប្រមុខថ្នាក់នាំកម្ពុជាទៅវិញ។
ហេតុនេះហើយទើប ប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ុន
មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ចាត់មន្រ្តីក្រោមឱវាទមានវិធានការបង្ក្រាបល្បែងភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ នៅចំណុចចំការកៅស៊ូ ខាងក្រោយផ្ទះពលរដ្ឋជិត១គីឡូ កន្លះ នៅឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ជាបន្ទាន់ ជៀសវាងអាចកេីតអំពើហឹង្សាក្នុងគ្រួសារ ចោរកម្មផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និងគ្រឿងញៀន រីករាលដាលគូរឲ្យកត់សម្គាល់ថែមទៀតផង។
ទេីបមានការរិះគន់ចំៗ ចាប់តាំងពីលោក ម៉ុន មាគ៌ា ចូលកាន់តំណែងជាស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ គឺមិនសូវយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសង បញ្ជាល់មាន់ បៀរ អាប៉ោង ដើម្បីពង្រឹងសន្តិសុខសង្គម ជូនពលរដ្ឋក្នុងមូលដ្ឋាននោះទេ។
ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧឧត្តមសេនីយ៍
ស ថេត អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់នគរបាលខេតត្បូងឃ្មុំមួយចំនួនឡើយ។ទំនាក់ទំនងព័ត៌មាន070926014/0889846555