ពលរដ្ឋលើកឡើងថា ទីតាំល្បែងស៊ីសង២កន្លែងមានឥទ្ធិពលខ្លាំងបិទហើយបើកវិញបានត្រឹមតែមួយដង្ហើមចង្រិតបើកឡើងវិញធម្មតានៅស្រុកល្វាឯម

កណ្តាល ៖ យោងតាមប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានប្រាប់ អង្គភាពយើងខ្ញុំ នៅព្រឹកថ្ងៃទី១៥ ខែមករាឆ្នាំ២០២៤ នេះថាទីតាំងបនល្បែងស៊ីសងមាន់ជល់តាមអនឡាញមានទី​តាំងទី​២កន្លែង នៅ​ភូមិ​ទឹក​ឃ្លាំង ឃុំ​ទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្តាល ប៉ុន្តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​ស្រុក​ល្វាឯម​ហាក់​សំងំស្ងៀម​មិន​បង្ក្រាប​ បិទហើយបានបើកដំណើការវិញធម្មតាបានមួយដង្ហើមចង្រិត ពលរដ្ឋថាបើទោះបីជាគាត់រាយការណ៍ទៅលោក អធិការនគរបាលល្វាឯមយ៉ាងណាក៏លោកបធ្វើមិនដឹងធ្វើមិនឮដែរ។

ពលរដ្ឋលើកឡើងជាសំណួរថា?តើទីតាំងទាំង២បនល្បែងខាងលើនេះហេតុអ្វីក៏មានឥទ្ធិពលម្ល៉េះបិទហើយបើកវិញតែមួយរយះពេលខ្លីអាចដំណើរការវិញបានយ៉ាងរលូន?តើមានអ្វីពាក់ព័ន្ធជាមួយសមត្ថកិច្ចនៅក្នុងមូលដ្ឋាន?

យោងតាមការផ្ដល់ព័ត៌មានពីសំណាក់ប្រជាពលរដ្ឋម្តងហើយម្តងទៀតមកកាន់អង្គភាយើង អាណាចក្រខ្មែរ ដត.ខម ប្រជាពលរដ្ឋស្នើសុំឱ្យលោកចៅហ្វាយស្រុកល្វាឯម និងអធិការដ្ឋាននគរបាលស្រុកល្វាឯមសូមមេត្តាចុះមើលពិនិត្យករណីល្បែងស៊ីសងបិទហើយបើកវិញក្នុងមូលដ្ឋានរបស់ខ្លួនផងទៀន។

ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ” ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕ទំនាក់ទំនងព័ត៌មាន0889846555

អត្ថបទដែលជាប់ទាក់ទង