ភ្នំពេញ៖ សមត្ថកិច្ចបានបញ្ជូនខ្លួនអ្នកបើករថយន្តម៉ាក Ford Ranger បង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្តុបស្ពានឫស្សីកែវ បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ រងរបួសធ្ងន់ ០៣នាក់ និងរបួសស្រាល ០១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅរដៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
អ្នកនាំពាក្យស្នងការដ្ឋាននគរបានរាជធានីភ្នំពេញបានឲ្យដឹងថា រថយន្តបង្កបើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ បើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្តចំនួន០២គ្រឿង (រថយន្តម៉ាក Lexus NX២០០T, រថយន្តម៉ាក Toyota Vitz) និងម៉ូតូចំនួន០៤គ្រឿង(ម៉ូតូម៉ាក Honda Click, ម៉ូតូម៉ាក Honda Beat, ម៉ូតូម៉ាក Honda Dream, ម៉ូតូម៉ាក Honda Scoopy) សរុបចំនួន០៦គ្រឿង៕