(ខេត្តកណ្តាល) ថ្ងៃសុក្រ០១រោចខែមាឃឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ត្រូវនិងថ្ងៃទី២៦.មករា ឆ្នាំ២០២៤វេលាម៉ោង១១:៣០នាទីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំបានសហការណ៍ជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀនស្រុកកៀនស្វាយ
បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលចេញដោយលោកម៉ាង ណុលចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តណ្តាល។
_លេខ៨៩២ដកបចខ/២៣ចុះថ្ងៃទី១៥.១២.២០២៣
ដែលបង្គាប់ឲ្យចាប់ខ្លួនឈ្មោះរឿន ចាន់ថា (ហៅប៉ាឡាន់)ភេទប្រុសអាយុ២៥ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាលដែលត្រូវដាក់អោយស្ថិតនៅក្រោមការពិនិត្យពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)។
កាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២៣នៅចំណុចភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល។
ជនសង្ស័យឃាត់ខ្លួននៅចំនុចភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។ បញ្ចូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី ។