ករណីអគ្គិភ័យឆេះសិប្បកម្មផលិតកាបូប និងខ្សែក្រវ៉ាត់ (អតីតរោងចក្រកែច្នៃផ្លែស្វាយ) នៅស្រុកអង្គស្នួល ត្រូវបានសមត្ថកិច្ចគ្រប់គ្រងទាន់ពេល, នគរបាលប្រើឡានទឹកអស់៦គ្រឿង

(កណ្ដាល)៖ ករណីអគ្គិភ័យឆាបឆេះសិប្បកម្មផលិតកាបូប និងខ្សែក្រវ៉ាត់ (អតីតរោងចក្រកែច្នៃផ្លែស្វាយ) នៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល​ ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា ក្រោយកើតហេតុនៅវេលាម៉ោង ១០៖១៥នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ។

ក្រោយពីទទួលបានព័ត៌មានរដ្ឋបាលស្រុក កម្លាំងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, លោក នូ សូវណ្ណារិទ្ធ អភិបាលរងស្រុកអង្គស្នួល
លោក ជូ រដ្ឋា អភិបាលរងស្រុក និងអធិការនគរបាលស្រុកអង្គស្នួល និងលោក ឈឿង ផល្លី មេបញ្ជាការកងរាជអាវុធហត្ថស្រុក ជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តអគ្គិភ័យសរុប៦គ្រឿង និងប្រើប្រាស់ទឹកអស់៦ឡាន រួមមាន៖

*រថយន្តស្នងការដ្ឋានខេត្ត២គ្រឿង
*រថយន្តសាលាស្រុកអង្គស្នួល១គ្រឿង
*រថយន្តរបស់អង្គភាពទ័ព ៩១១ ចំនួន៣គ្រឿង។ នៅវេលាម៉ោង ១១៖៤០នាទីភ្លើងរលត់ និងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតកម្មករឡើយ។

សម្រាប់ផលប៉ះពាល់​បណ្ដាលឲ្យខូចខាតរួមមាន៖ អគារទំហំ៣០ ម៉ែត្រx ៧០ម៉ែត្រ ចំនួន០១ខ្នង ឆេះខូចខាតបន្តិចបន្តិច៕

អត្ថបទដែលជាប់ទាក់ទង