តើលោកម៉ុងប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើនិងលោកស៊ុនគុងប្រធានមន្ទីបរិស្ថានខេត្តសៀមរាបមានអីៗ ជាមួយឈ្មួញរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើឈ្មោះ ច្រិច និងឈ្មោះភាពមែនទេ ទើបមន្ត្រីក្រោមវាទរបស់លោកមិនហ៊ានធ្វើការបង្រ្កាប?
ខេត្តសៀមរាប៖ស្ទើជារាងរាល់ថ្ងៃមេឈ្មួញរកស៊ីបទល្មើសដឹកឈើឈ្មោះច្រិចនិងឈ្មោះភាព កុំពុងធ្វើសកម្មភាព ប្រមូលទិញនិងដឹកជញ្ជូនឈើជារាងរាល់ថ្ងៃយ៉ាងរលូនដោយស្ងៀមស្ងាត់ គេពុំឃើញមន្ត្រីជំនាញពាក់ពន្ធ័ធ្វើការបង្រ្កាប តិចមេៗត្រូវថ្នាំសណ្តំទេដឹង?។
ពលរដ្ឋបានសង្កេតឃើញ នៅតាមដងផ្លូវ ឃើញមានស្នាក់ការបរិស្ថាន និងស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើដូចជាហូរហែរដែរ ហើយយ៉ាងមិចបានជាក្រុមឈ្មួញ ដឹកឈើមកដល់ចំណុចខាងនេះ មើលមិនឃើញតិចចេះបំបាំងកាយអីទៅ ទើប មន្ត្រីជំនាញទាំងនោះមើលមិនឃើញ។
បើតាមប្រភពព័ត៌មាន សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាលោកភាពនិងលោកច្រិចតែងតែដើរដាក់លុយដាក់កាក់ឲ្យឈ្មួញកណ្ដាល ដើរទិញឈើឲ្យលោក ហើយថាមិនបាច់ខ្លាចទេ ព្រោះលោកបានរត់ការបង់លុយឲ្យសម្ថកិច្ចមន្ត្រីជំនាញពាក់ពន្ធ័តាមដងផ្លូវអស់ហើយ ដូចនេះហើយទើបលោកដឹកឈើបានដោយរលូន ចំពោះលុយដាក់នោះពេលអារឈើបានហើយ ទើបកាត់កងគ្នាយកលុយនេះវិញ។
ចំពោះភូមិសាស្ត្រដែលបានដឹកជញ្ជូនឈើចេញពីភូមិអូរឃុំខ្វាវស្រុកជីក្រែងឆ្លងកាត់ស្នាក់ការរដ្ឋបាលព្រៃឈើបឹងឈ្នូនរហូតមកដល់ភូមិចុងស្ពាន ហួសដល់ភូមិ មូយរយបីរហូតទៅដល់ភូមិព្រៃឆ្កាបានទៅដល់ភូមិខ្លាឃ្មុំឃុំគោកធ្លកលើស្រុកជីក្រែង។
មហាជនដាក់ការសង្ស័យថា មេបរិស្ថាននិងរដ្ឋបាលព្រៃឈើស្រុកខេត្តអាចមានអីៗ និងគ្នាជាមួយលោកភាពលោកច្រិចហើយមើលទៅ ទើបមន្ត្រីក្រោមឱវាទគាត់បានជាមិនហ៊ានធ្វើការបង្ក្រាបដូច្នេះ ព្រោះការដឹកជញ្ជូនឈើគេបានធ្វើឡើងស្ទើរៀងរាល់ថ្ងៃ។
ទាក់ទងនិងព័ត៌មានខាងលើ ភ្នាក់ងារអង្គភាពសារព័ត៌មានយើង ក៏បានសួរនាំទៅអភិបាលស្រុកជីក្រែង លោកបូមែនទ្រីតាមរយៈតេឡេក្រាមលោកបានឆ្លើយយ៉ាងខ្លីថា រាយការណ៍ទៅខេត្តទៅព្រោះខ្ញុំពុំមានកម្លាំងគ្រប់គ្រាន់ក្នុងការបង្ក្រាបនោះទេទាល់តែខេត្តមានបទបញ្ជាទើបខ្ញុំហ៊ានចាត់ចែងកម្លាំងគណៈកម្មការឯកភាពស្រុកចុះទៅបង្ក្រាប។
ដោយសារលឺលោកឆ្លើយបែបនេះក្រុមការងារសារព័ត៌មានយើងខ្ញុំ មិនបានរាយការណ៍ ឬសួរនាំបន្តទេ ព្រោះគ្មានលេខទូរស័ព្ទ ហើយចំពោះឈ្មួញ២នាក់ខាងលើក៏គ្មានលេខទូរស័ព្ទដើម្បីធ្វើការសម្ភាសន៍ផងដែរ។
អង្គភាពយើងរង់ចាំការបកស្រាយ បំភ្លឺរៀងរាល់ម៉ោងធ្វើការ ។012926014/0889846555