លោក​ឧកញ៉ា​តាំង សុខ​ឃី និង​លោកជំទាវ​និង​ក្រុមការងារ​ចុះ​ពិនិត្យ​អគារសិក្សា​១​ខ្នង ស្ថិត​នៅ​សាលាបឋមសិក្សា​សំរោង​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ​: នា​ថ្ងៃ​អាទិត្យ​ទី​៦ ខែ​មេសា ឆ្នាំ​២០២៤ លោក​ឧកញ៉ា​តាំង សុខ​ឃី និង​លោកជំទាវ​ព្រមទាំង​ក្រុម​ការងារ​បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​អគារសិក្សា​១​ខ្នង​ ​នៅ​សាលាបឋមសិក្សា​សំរោង​ ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ជោ​ ​ស្រុក​សំរោង ខេត្ត​កំពង់ស្ពឺ​ ​ដោយ​មាន​ការស្នើ​សូម​សាងសង់​អគារសិក្សា​១​ខ្នង​ ​កម្ពស់​ ១​ជាន់​ ​ពី​លោកនាយក និង​អ្នកគ្រូ​លោកគ្រូ ជំនួយ​អគារ​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម ទើប​លោក​ឧកញ៉ា​តាំង​សុខ​ឃី​និង​លោកជំទាវ ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​អគារសិក្សា​ជាក់​ស្តែងឃេីញ​ថា  ​អគារ ១​ខ្នង   មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ពុំ​អាច​បន្ត​ឱ្យ​សិស្ស​ចូលរៀន​បាន​ ​លោក​ឧកញ៉ា​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​២៥០០​ដុល្លា លោកគ្រូ​អ្នកគ្រូ​ចំនួន​៦​នាក់ ក្នុង​ម្នាក់ៗ​ទទួល​ថវិកា​២០​ម៉ឺន​រៀល​និង​សិស្សានុសិស្ស​២៧៥​ក្នុង​១​ម្នាក់ៗ​​ទទួល​ថវិកា​៥០០០៛ និង​សម្ភារៈ​សិក្សា​មួយចំនួន​ ​ព្រមទាំង​ចែក​អំណោយ​ទៅដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ចំនួន​២៥​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គី​ឡូ សា​រ៉ុង​មួយ ទឹកអប់​១​ដប​ ​និង​ថវិកា​២​ម៉ឺន​រៀល ព្រមទាំង​សន្យា​ជាមួយ​អ្នកគ្រូ​លោកគ្រូ​សិស្សានុសិស្ស​និង​សាងសង់​ ​អាគារ​សាលា​ថ្មី ១​ខ្នង និង​បុក​អណ្ដូងទឹក​ព្រមទាំង​សម្ភារៈ​១​ចំនួន​និង​ចំណាយ​ថវិកា​ចំនួន​៥​មុឺន​ដុល្លារ​នាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង