លោក ដាវ លីឌុច ខ្ញុំបានរើទីលំនៅមកប្រទេសកម្ពុជាជាមួយកូនប្រុសអាយុ 2 ឆ្នាំ និងប្រពន្ធមានផ្ទៃពោះ 8 ខែ ហើយខ្ញុំគិតថាប្រទេសមានសុវត្ថិភាពខ្លាំងណាស់
ភ្នំពេញ ៖ លោក ដាវ លីឌុច នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានបង្ហោះលើផេករបស់ខ្លួនថា ៖ សារពិសេសជូនចំពោះកងកម្លាំងនគរបាលកម្ពុជា។ ប៉ូលីសខ្មែរមានវិជ្ជាជីវៈ និងចិត្តល្អ ហើយបើអ្នកមានគម្រោងមកលេងប្រទេសកម្ពុជា អ្នកអាចជឿជាក់ក្នុងចិត្តថា អ្នកទទួលបានការគោរព និងមានយុត្តិធម៌។ ខ្ញុំបានរើទីលំនៅមកប្រទេសកម្ពុជាជាមួយកូនប្រុសអាយុ 2 ឆ្នាំ និងប្រពន្ធមានផ្ទៃពោះ 8 ខែ ហើយខ្ញុំគិតថាប្រទេសមានសុវត្ថិភាពខ្លាំងណាស់។ សូមថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ទូទាំងប្រទេស។ – ដាវ ⚔
សូមបញ្ជាក់ថា ៖ លោក ដាវ លីឌុចជាភ្ញៀវកិត្តិយសដែលបានចុះជួបជាមួយអតីតយុទ្ធជនកម្ពុជាចំនួន 600 គ្រួសារដែលពួកគេជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅទីក្រុងតាខ្មៅ។ ដាវ លីឌុចមានប្រសាសន៍ថា «អតីតយុទ្ធជនទាំងនេះក្លាហានជាងខ្ញុំទៅទៀត។ ការប្រយុទ្ធនៅលើសង្វៀនគឺមិនអាចប្រៀបធៀបនឹងការបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិរបស់អ្នកទាំងអស់គ្នាឡើយ។ ខ្ញុំមានការគោរពយ៉ាងខ្លាំងចំពោះពួកគេ។ សូមអរគុណចំពោះការប្រើជាតិរបស់អ្នកទាំងអស់គ្នា។ ខ្ញុំសប្បាយចិត្តដែលខ្ញុំអាចផ្តល់អាហារ អំណោយ និងស្នាមញញឹមដល់អ្នកក្លាហានទាំងនេះ» – ដាវបាននិយាយ ។
សូមបញ្ជាក់ថា ៖ លោក ដាវ លីឌុច បាននិយាយការពិតពីកម្ពុជា តាមអ្វីដែលលោកបានដឹង ស្គាល់ មកប្រដាល់ ដើរកម្សាន្ត ឃើញប្រទេសកម្ពុជាមានការរីកចម្រើន សន្តិភាព ខុសពីខ្មែរមួយក្តាប់តូចដែលធ្វើនយោបាយបម្រើឱ្យបរទេស និយាយអាក្រក់ពីកម្ពុជា ទាំងខ្លួនដឹងថា កម្ពុជា សន្តិភាព ពេញលេញក្នុងក្របខ័ណ្ឌទូទាំងប្រទេស ហើយរីកចម្រើនទៀតនោះ៕