មន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីប្រដេញចាប់បានរថយន្តដឹកឈើពីរគ្រឿងទាំងរំលងអធ្រាត

មណ្ឌលគិរី៖ រថយន្តសាំយ៉ុងដឹកឈើពេញប្រៀបចំនួន២គ្រឿង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកពេជ្រាដា និងមន្ត្រីមន្ទីរបរិស្ថានខេត្តតាមបង្រ្កាបបាន ខណៈរថយន្តល្មើសទាំង២ព្យាយាមបើករត់គេច ប៉ុន្តែមិនអាចរួចផុតបានឡើយ ។ 

លោកវុធ សារុំ ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ ដែលចុះធ្វើប្រតិបត្តិការផ្ទាល់បានឲ្យដឹងថា កម្លាំងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីសហការជាមួយនិងកម្លាំងសមត្ថកិច្ចស្រុកពេជ្រាដាបានចុះធ្វើប្រតិបត្តិការចាប់រថយន្តលួចដឹកឈើនេះកាលពីរំលងអធ្រាតឈានចូលថ្ងៃទី២ខែឧសភា។ លោកបន្តថា យើងបានធ្វើការជាច្រើនចំពោះការបង្ក្រាបបទល្មើសពាក់ព័ន្ធ នឹងការបំផ្លិចបំផ្លាញធនធានធម្មជាតិ។

លោក អ៊ាន ស៊ាងអន អភិបាលរងស្រុកពេជ្រាដាក៏បានឲ្យដឹងដែរថា រថយន្តដឹកឈើទាំង២គ្រឿងបង្ក្រាបបាននៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០២ឧសភានេះ សហកាជាមួយមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឃាត់ចាប់រថយន្តដឹកឈេី ២គ្រឿង ដោយបានដេញប្រផាប់ចាប់ប្រភីងចាប់ពីចំណុចវរ: ៣០៣ផ្លូវជាតិលេខ៧៦ ក្នុងឃុំពូជ្រៃស្រុក ពេជ្រាដា  រហូតតាមទាន់ឃាត់ចាប់បាននៅចំណុចស្ពានអូរទេ ក្រុងសែនមនោរម្យ ។ 

វត្ថុតាងឈេី និងរថយន្តទាំង០២គ្រឿង បានយកទៅរក្សាទុកដល់មន្ទីរបរិស្ថានខេត្ត០១គ្រឿង និង០១គ្រឿងទៀតបានខូចនៅចំណុចស្ពានអូរទេ កំពុងរកមធ្យោបាយយកទៅរក្សាទុក្ខនៅមន្ទីរបរិស្ថានខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ការិយាល័យផ្សព្វផ្សាយ 012926014/0889846555

អត្ថបទដែលជាប់ទាក់ទង