មហាជនសំណូមពរដល់ស្នងការខេត្តបាត់ដំបង លោកសាត គឹមសាន សូមចាត់វិធានការចំពោះទីតាំងល្បែងស៊ីសង មាន់ជល់តាមប្រព័ន្ធអនឡាញ នៅក្នុងឃុំកន្ទឺពី ស្រុកបាណន់ កំពុងតែបើកលេងយ៉ាងសកម្ម

ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅក្នុងភូមិភ្នំគល់  ឃុំកន្ទឺពី  ស្រុកបាណន់ ខេត្តបាត់ដំបង

បានឲ្យដឹងថា បច្ចុប្បន្ននេះល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ នៅភូមិភ្នំគល់  ឃុំកន្ទឺពី  ស្រុកបាណន់ ខេត្តបាត់ដំបង កំពុងតែបើកលេងយ៉ាងសកម្ម ខណះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលហាក់បីដូចជានាំគ្នា រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ។សូមជម្រាបថា ក្រោយពីមានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កន្លងមកនេះ សម្តេចហ៊ុន ម៉ាណែត បាននែនាំអោយអាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយខាងតែបាន។ជាត់ស្តែង ភាពព្រងើយកន្តើយ ធ្វើមិនដឹងមិនឮ ឬបិទភ្នែកបិទត្រចៀក របស់អាជ្ញាធរនិងសមត្ថកិច្ច   នៅក្នុងឃុំកន្ទឺពី  ស្រុកបាណន់ ខេត្តបាត់ដំបង កំពុងតែធ្វើអោយប្រជាលរដ្ឋ នៅក្នុងមូលដ្ឋាន មានមន្ទិលសង្ស័យថា អស់លោកទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងជល់មាន់តាមអនឡាញខាងលើនេះហើយមើលទៅទើបបានជានាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ។ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានបន្តអោយដឹងទៀតថា  ជាទូទៅគេតែងតែសង្កេតឃើញ ក្រុមអ្នកញៀនល្បែងបាននាំគ្នាពពាក់ពពូន ចូលទៅលេងល្បែងស៊ីសងមាន់ជល់អនឡាញ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋបានសម្ដែងនូវចម្ងល់ នៅគ្រាដែលល្បែង ស៊ីសងមាន់ជល់អនឡាញ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេសត្រូវបានបិទ តែទីតាំងមាន់ជល់អនឡាញខាងលើនេះ ហេតុអ្វីបានជាអាចបើកដំណើរការបានដោយរលូន ។ ព្រោះតែដំណើរការ នៃការលេងល្បែងជល់មាន់អនឡាញខាងលើនេះ ប្រព្រឹត្តទៅយ៉ាងរលូននោះហើយ ទើបប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ ចេះតែមានមន្ទិលសង្ស័យថា ប្រហែលជាអាជ្ញាធរនិងសមត្ថកិច្ច អាចត្រូវរូវជាមួយម្ចាស់ទីតាំងទេដឹងបានជាដំណើរការល្អយ៉ាងនេះ? ប្រជាពលរដ្ឋខ្លះនិយាយថា ម្ចាស់ទីតាំងមានបារមីហើយមើលទៅ ទើបអាជ្ញាធរនិងសមត្ថកិច្ចខាងលើរក្សាភាពស្ងៀមស្ងាត់យ៉ាងត្រជាក់ល្ហឹម។ពាក់ព័ន្ធនិងករណីទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនេះ មហាជនបានសំណូមពរដល់ លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបង នឹងយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញ ចុះពិនិត្យស្រាវជ្រាវទីតាំងខាងលើនេះផង ដើម្បីយកមកអនុវត្តច្បាប់និងបង្ក្រាបទីតាំងមាន់ជល់អនឡាញនៅចំណុចផ្ទះ បងអេ ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជាចោរលួច- ចោរ ឆក់-ចោរ ប្លន់-គាស់ផ្ទះជាពិសេសករណីអំពើហឹង្សាក្នុងគ្រួសារ…៕

អត្ថបទដែលជាប់ទាក់ទង