ធ្លាយចេញរឿងមិនប្រក្រីប្រធានមន្ទីរសាធារណការខេត្តក្រចេះ ផ្ដល់គម្រោងជុសជុលជាច្រើន និមួយៗតម្លៃរាប់រយលានរៀល ទៅក្រុមហ៊ុន Heng SamkyConstruction ខណៈដេញថ្លៃចុះបានដ៏សែនតិចក្ដី

ក្រចេះ៖តាមប្រភពចេញពីខេត្តក្រចេះ បានប្រាប់គេហទំព័រ ផែនដីថ្មីអាណាចក្រខ្មែរ ដត ខមថា នៅក្នុងរយះពេលច្រើនឆ្នាំមកនេះ ករណីប្រធានមន្ទីរសាធារណការខេត្តក្រចេះ លោក សាំង ប៊ុនថេន បានទទួលសង្ស័យថា មានភាពមិនប្រក្រតីជាច្រើនទាក់ទងរឿងដេញថ្លៃ។ ព្រោះថា រាល់គម្រោងដេញថ្លៃដូចជាការសាងសង់ ឬ ជុសជុលមន្ទីរ តែងតែធ្លាក់ទៅលើដៃរបស់ក្រុមហ៊ុន Heng Samky Construction ដែលមានលោកស្រី ហេង ដានី ម្ចាស់ និងុំានទីស្នាក់ការនៅភូមិវត្ត សង្កាត់/ក្រុងក្រចេះ តួយ៉ាងដូចនៅឆ្នាំ២០២២ និងឆ្នាំ២០២៣កន្លងទៅនេះ និងបន្តមកទៀត។ ហើយតម្លៃដែលគេដេញបាន គឺ ចុះតម្លៃដ៏សែនតិចដែលបង្ហាញពីភាពមិនប្រក្រតីយ៉ាងខ្លាំង។

តាមប្រភពបានបន្តថា មន្ទីរសាធារណការខេត្តក្រចេះ បានប្រគល់កិច្ចសន្យាទៅក្រុមហ៊ុន Heng Samky Construction ក្នុងតម្លៃជាង 686,000,000រៀល ដើម្បីជុសជុលអាគារស្នាក់នៅមន្ត្រីរាជការមន្ទីរ និងសួនផ្កាលម្អមន្ទីរ នៅឆ្នាំ២០២២។ ហើយនៅឆ្នាំ២០២៣ មន្ទីរសាធារណការខេត្តក្រចេះ បានប្រគល់កិច្ចសន្យាទៅក្រុមហ៊ុន Heng Samky Construction ក្នុងតម្លៃជាង 635,000,000រៀល ដើម្បីជុសជុលរបងប្រវែង២៤៩ម៉ែត្រ និងជុសជុលអាគារទំហំប្៣០ម៉ែត្រ គុណ១៦ម៉ែត្រ រៀបបកឌៀម៉ាប់ ប្រវែង១៣០ម៉ែត្រ និងការ៉ូឡាម៉ាប់ទំហំ៤៦៤ម៉ែត្រការ៉េ។ ចំពោះការដេញថ្លៃនេះគេមើលឃើញថា បានចុះថ្លៃដ៏សែនតិច ប៉ុន្តែមិនដឹងថា មកមូលហេតុអ្វីបានក្រុមហ៊ុនខាងលើមានវាសនាខ្ពស់ទទួលបានគម្រោងរបស់មន្ទីរមួយនេះមមកអនុវត្តន៏ដែលមានបានទទួលប្រាក់ចំណេញដ៏ច្រើនទៅវិញ ?
តាមប្រភពបានបន្ថែមថា ក្រុមហ៊ុន Heng Samky Construction នៅក្នុង រយះពេលច្រើនឆ្នាំមកនេះ ក៏ទទួលបានកិច្ចសន្យាអនុវត្តន៏គម្រោងរដ្ឋជាច្រើនអង្គភាពនៅក្នុងខេត្តក្រចេះផងដែរ។ ហើយការដេញថ្លៃនាពេលកន្លងមក គឺ ចុះថ្លៃដ៏សែនតិច។ ដូច្នេះសូមក្រសួង/ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងអធិការកិច្ច ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ រដ្ឋបាលខេត្តក្រចេះ គួរពិនិត្យមើលការដំណើការលទ្ធកម្មពាក់ព័ន្ធក្រុមហ៊ុននេះ តើពួកដេញថ្លៃចង់ម៉ុង ឬ យ៉ាងបានមានករណីបែបនេះ។

ជុំវិញនិងទាក់ទងព័ត៌មាននេះ នៅរសៀលថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៤ គេហទំព័រ ផែនដីថ្មី អាណាចក្រខ្មែរ ដត ខម មិនសុំការបំភ្លឺពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ បាននោះទេ។ ចំណែកលោកស្រី ហេង ដានី ម្ចាស់ក្រុមហ៊ុន Heng Samky Construction ក៏ពុំអាចទាក់ទងបានដោយគ្មានលេខទូរស័ព្ទ។ អង្គភាពយើងទទួលស្វាគមន៏រាល់ការបំភ្លឺគ្រប់ម៉ោងធ្វើការ៕ការិយាល័យផ្សព្វផ្សាយ 070926014/0889846555

អត្ថបទដែលជាប់ទាក់ទង