ជនសង្ស័យចំនួន១២ ដែលយកស្បង់ជីពរ របស់ ព្រះសង្ឃ មកស្លៀកពាក់ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រ “ប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈ) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ជនសង្ស័យចំនួន១២ដែលយកស្បង់ជីពរ របស់ ព្រះសង្ឃ មកស្លៀកពាក់ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រ “ប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈ) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនបន្ទាប់ពីកម្លាំងសមត្ថកិច្ច នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបចាប់ឃាត់ខ្លួនបានរួចមក សាកសួរនៅផ្នែកជំនាញរួចរាល់ បានបញ្ជូនទៅកាន់តុលាការដេីម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យទាំង១២នាក់ ៖
១-ឈ្មោះ សេង តុលា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មាន បានទីលំនៅ ភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។
២-ឈ្មោះ អឿន សុភា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្រែជាខាងជើង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត “ក្លែងជាសង្ឃ”(គ្មានសារធាតុញៀន)។ ៣-ឈ្មោះ ជាង ប៊ុនធាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។ ៤-ឈ្មោះ សាំង សៀងហៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជ័រជុំ ឃុំក្រាំងត្បូង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។ ៥-ឈ្មោះ ហ៊ុន យ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិប្រហាល ឃុំតាលោសែនជ័យ ស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ “ក្លែងជាសង្ឃ”(គ្មានសារធាតុញៀន)។ ៦-ឈ្មោះ ធឿន បូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃ២ ឃុំស្រែកជាខាងជើង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។
៧-ឈ្មោះ សាំង វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជ័រដុំ ឃុំក្រាំងត្បូង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។ ៨-ឈ្មោះ បាំង នី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអង្គខ្លី ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។៩ ឈ្មោះ សៅ ឡា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ័រដុំ ឃុំក្រាំង ក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។១០ ឈ្មោះថា លីនណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំ ស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន) ១១-ឈ្មោះ ណន ចាន់នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិជ័រជុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ខេត្តកំ “ក្លែងជាសង្ឃ * (គ្មានសារធាតុញៀន)។ ១២-ឈ្មោះ ហង្ស វាស្នា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិជន្លង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង “ជាអ្នកបើករថយន្ត” (គ្មានសារធាតុញៀន)។
វត្ថុតាងចាប់យកជាក់ស្តែង
១-បាត្រ សំរាប់ស្តាយដើរបិណ្ឌបាត្រ យកប្រាក់ពីប្រជាពលរដ្ឋ ចំនួន០៤បាត្រ ២-ថង់យាម ចំនួន០៦ ថង់យាម ៣-ស្បង់ជីពរ ចំនួន០៣កំប្តូរ ៤-រថយន្ត០១គ្រឿងម៉ាកតូយ៉ូតាហាយលែនឌ័រ (TOYOTA HIGHLANDER) ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2BC-6480 និង៥-ក្រាមពណ៌ស ថ្លា សង្ស័យជាគ្រឿងញៀនចំនួន០១បំពង់ទុយោ(ច្រកបំពង់ទុយោពណ៌ក្រហម) ជារបស់ជនសង្ស័យ ឈ្មោះ បាំង នី ភេទប្រុស ៦-ឧបករណ៍សំរាប់ជក់គ្រឿងញៀន មួយចំនួន ជារបស់ជនសង្ស័យឈ្មោះ សេង តុលា ភេទប្រុស ។
ជនសង្ស័យចំនួន១២ដែលយកស្បង់ជីពរ របស់ ព្រះសង្ឃ មកស្លៀកពាក់ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រ “ប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈ) និងរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀនបន្ទាប់ពីកម្លាំងសមត្ថកិច្ច នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបចាប់ខ្លួនបានរួចមក សាកសួរនៅផ្នែកជំនាញរួចរាល់ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជូនទៅកាន់តុលាការដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕