មេឈ្មួញជេីងខ្លាំង ឈ្មោះ ហ៊ុយ សម្រុកកាប់បំផ្លាញ់ព្រៃឈើដេីមឈេីតូច ធំ កាត់កង់ៗ ធ្វើជាអុស ដឹកជញ្ជូនចេញពីដែនព្រៃសហគមន៍ បឹងពែរស្តិតនៅ ភូមិសារ៉ា ឃុំប្រឡាយ យកទៅចែកចាយបន្ត នៅតាមបណ្តាលខេត្តនានា យ៉ាងគំហុក មន្ត្រីជំនាញពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប
ខេត្តកំពង់ធំ ៖ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមេីល
បទល្មើសព្រៃឈើ បានឲ្យដឹងថា បច្ចុប្បន្ននេះ មានឈ្មួញ
ដឹកអុសព្រៃស្រស់ៗឈ្មោះ ហ៊ុយ ដែលជាមេឈ្មួញដុះស្លែតែងតែធ្វើសកម្មភាពដឹកជញ្ជូនអុសស្រស់ ៗ ចេញពីទឹកដី
ភូមិសារ៉ាយ ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ យកទៅចែកចាយបន្តនៅតាមបណ្ដាខេត្តផ្សេងៗ យ៉ាងពេញបន្ទុក រីឯមេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និង ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ មិនទាន់ទប់ស្កាត់ឡេីយ។
ជាក់ស្ដែងនៅវេលាម៉ោង ៣ :០០នាទី ល្ងាច ថ្ងៃ ៦ ខែកក្កដា ២០២៤ ក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះទៅផ្ដិតយករូបភាពឡានមួយគ្រឿងម៉ាក យីឌុបប្រាំផ្លូវ ពាក់ ស្លាកលេខ 3A – 5209 ព្រះសីហនុ កំពុងឈប់ចត តាមផ្ទះអ្នកភូមិ លើកអុសព្រៃស្រស់ៗ ស្តិតនៅភូមិ សារ៉ាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានម្ចាស់ ឈ្មោះហ៊ុយ បន្ទាប់មកក្រុមអ្នកសារព័ត៌មានយើងជាច្រើនបានធ្វើការទំនាក់ទំនង រាយការណ៍ ជូនលោក ប៉ែន សុវណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តកំពង់ធំ តាមរយៈតេឡេក្រាម លោកបានត្រឹមចូលមើល
តែមិនមានការឆ្លើយតប ។
សេចក្តីរាយការណ៍បានបន្តថា៖ ជាយូរយាងណាស់មកហើយ រហូតមកដល់ពេលនេះ ឈ្មួញអុសស្រស់ៗឈ្មោះ ហ៊ុយ បានកំពុងគៀងគោ ប្រជាពលរដ្ឋមួយចំនួន ឱ្យចូលទៅកាប់បំផ្លាញព្រៃឈើ ដែលជាព្រៃសហគមន៍ ក្នុងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅភូមិសាស្ត្រ ឃុំពពក នឹង ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំយកមកលក់ឲ្យខ្លួន ហើយលោក ហ៊ុយ នេះបានដឹកយកទៅលក់បន្តនៅតាមបណ្ដាខេត្តនានា ដោយពុំមានការទប់ស្កាត់ឬក៏បង្ក្រាបពីសំណាក់មន្ត្រីជំនាញនោះឡើយ។
មជ្ឈដ្ឋានខាងក្រៅ! ក៍ដូចជាប្រជាសហគមន៍ឃ្លាំមើលបទល្មើសក្នុងដែនសត្វព្រៃ សហគមន៍បឹងពែរ អំពាវនាវដល់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង លោក អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មិនគូរបណ្តែតបណ្ដោយតទៅនោះទេ។
ការិយាល័យផ្សព្វផ្សាយ 012926014