លោក ឌី រ័ត្នខេមរុណ បន្តជួបសំណេះសំណាល និង សួរសុខទុក្ខ ដល់គ្រួសារបក្សដែលមានជីវភាពខ្វះខាត ចំនួន ០៧ គ្រួសារបក្ស នៅទីស្នាក់ការគណៈកម្មាធិការគណបក្សសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ឌី រ័ត្នខេមរុណ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌ៧មករា និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា បន្តជួបសំណេះសំណាល និង សួរសុខទុក្ខ ដល់គ្រួសារបក្សដែលមានជីវភាពខ្វះខាត ចំនួន ០៧ គ្រួសារបក្ស នៅទីស្នាក់ការគណៈកម្មាធិការគណបក្សសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា ។
ក្រោយពីសំណេះសំណាលរួចមក លោក ឌី រ័ត្នខេមរុណ ប្រធានក្រុមការងារចុះជួយសង្កាត់អូរឬស្សីទី២ បានផ្តល់នូវគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកា ជូនគ្រួសារបក្ស ចំនួន០៧ គ្រួសារ ដោយក្នុង១គ្រួសារបក្សទទួលបាន ៥ម៉ឺនរៀល ។