លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយប្រាប់ថា!បុណ្យភ្ចុំបិណ្ឌឆ្នាំនេះមានសន្តិសុខល្អ!

(កណ្តាល) ពិធីបុណ្យកាន់បិណ្ឌ.បុណ្យភ្ចុំបិណ្ឌឆ្នាំនេះនៅស្រុកកៀនស្វាយខេត្តកណ្តាលមានសន្តិសុខសុវត្ថិភាពល្អ។

ដោយសារក្តាប្រទេសជាតិមានសុខសន្តិភាពល្អក្រោមការដឹកនាំសមេ្តចមហាបវរធិបតិហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជាក្នុងអាណត្តិទី៧មានសុខសន្តិសុវត្ថិភាពកល្អក្នុងឱកាសប្រារព្វពិធីបុណ្យកាន់បិណ្ឌ.បុណ្យភ្ចុំបិណ្ឌធំ។

លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនៃអធិការដ្ឋានគរបាលស្រុកកៀនស្វាយបានប្រាប់អង្គភាព”សម្រែកកូនខ្មែរថា!មានការចង្អុលបង្ហាញណែនាំពីឯកឧត្តមគួច ចំរើនជាគណៈបញ្ចាការឯកភាពខេត្តកណ្តាលនិងលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តបានដាក់បទបញ្ចានៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ.បុណ្យភ្ចុំចាប់តាំងពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤រហូតមកដល់ថ្ងៃទី០២ខែតុលាឆ្នាំ២០២៤ជាថ្ងៃបុណ្យភ្ចុំបិណ្ឌត្រូវយកចិត្តទុកដាក់រក្សាការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនចូលរួមដើម្បីអបអរសាទរថ្ងៃបុណ្យកាន់បិណ្ឌ.បុណ្យភ្ចុំបិណ្ឌជាពិធីបុណ្យតាំងពីដូនតាយើងមកដល់បច្ចុប្បន្ននេះ។

លោកព្រុំ សំណាងបន្តថា!ក្នុងរយៈពេល១៥ថ្ងៃមកនេះលោកបានដាក់បទបញ្ចាយ៉ាងមឺងម៉ាត់ដល់កម្លាំងប៉ុស្តិ៍ទាំង៨ប៉ុស្តិ៍ទូទាំងស្រុកកៀនស្វាយ។

លោកអធិការស្រុកបន្តថា!នៅថ្ងៃបុណ្យកាន់បិណ្ឌវេនទី០១រហូតដល់បុណ្យភ្ចុំបិណ្ឌលោកតែងតែបញ្ចាផ្ទាល់ទៅតាមបណ្តាប៉ុស្តិ៍និមួយ!ត្រូវសហការជាមួយកម្លាំងប្រជាការពាររក្សាការពារសន្តិសុខនៅក្នុងវត្តនិមួយៗក្រែងមានជនសង្គមងងឹតធ្វើសកម្មភាពនៅបងប្អូនប្រជាពលរដ្ឋពួកគាត់ទៅធ្វើបុណ្យនៅវត្ត។
លោកអធិការស្រុកកៀនស្វាយបន្តថា!ពិធីបុណ្យកាន់.បុណ្យភ្ចុំបិណ្ឌឆ្នាំ២០២៤នៅក្នុងស្រុកកៀនស្វាយមានសុខសន្តិសុខល្អគ្មានចោរកម្មកើតឡើងឡើយ។
ដោយឡែកករណីគ្រោះចរាចរណ៍មានកើតឡើងបន្តិតបន្ទួតភាគីទាំងសង់ខាងសម្របសម្រួលគ្នាបញ្ចប់នៅកន្លែងកើតហេតុ។
លោកអធិការស្រុកកៀនស្វាយក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិធីបុណ្យភ្ចុំបិណ្ឌនៅស្រុកកំណើតហើយត្រូវត្រឡប់ចូលមករាជធានីភ្នំវិញត្រូវបើកបរគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា។

អត្ថបទដែលជាប់ទាក់ទង