ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកមេឃុំតាអុង ស្រុកចំការលើ

ថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកខែម យ៉ង់ មេឃុំតាអុង ស្រុកចំការលើ ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសុច ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៣:២០នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។

ក្នុងសមាណទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោកមេឃុំ ខែម យ៉ង់ បានទៅ សោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង