លោកស្រីជ្រាង សុភីប្រធានកិត្តិយស និងជាភរិយាលោកអភិបាលខណ្ឌ លោកជំទាវ ទាវ ធីតាប្រ ធានសមាគមនារីខណ្ឌ អមដំណើរដោយលោកចៅសង្កាត់ស្ទឹងមានជ័យ៣

អនុសាខាសមា គមនារីខណ្ឌ ដឹកនាំដោយលោកស្រីជ្រាង សុភីប្រធានកិត្តិយស និងជាភរិយាលោកអភិបាលខណ្ឌ លោកជំទាវ ទាវ ធីតាប្រ ធានសមាគមនារីខណ្ឌ អមដំណើរដោយលោកចៅសង្កាត់ស្ទឹងមានជ័យ៣ ព្រមទាំងក្រុមការងារខណ្ឌ/សង្កាត់ជា ច្រើនរូបទៀតបានរៀបចំកម្មវិធីចុះសួរ សុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់គ្រួសារក្រីក្រមានជំងឺកំពុងជួបការលំបាកចំនួន២គ្រួសារ ស្ថិតនៅក្នុងសង្កាត់ ស្ទឹងមានជ័យ៣ មានដូចខាងក្រោម :
១. ឈ្មោះ ថាច់ ម៉ាន់ ភេទស្រី អាយុ៦៩ ឆ្នាំ រស់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹង មានជ័យ៣
២. ឈ្មោះនុន សុភឿន ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យ៣
អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារ ទទួលបានរួមមាន : អង្ករ១បេ ២៥គីឡូ មី១កេះ ទឹកដោះគោឆៅ១យួរ ទឹកសុទ្ធ១កេះ ទឹកក្រូច១កេះ ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កូនកន្សែង១ ថ្មាំពេទ្យ ប្រេងកូឡា១ដប ថវិកាសមាគមនារីខណ្ឌ ចំនួន១០ម៉ឺន រួមទាំងសង្កាត់ ៥ម៉ឺន សរុប ១៥ម៉ឺនរៀល សូមគោរពជូនជ្រាប

អត្ថបទដែលជាប់ទាក់ទង