ខេត្តត្បូងឃ្មុំ÷ ករណីមេឆ្នោតនៅរស់នៅភូមិ ឈេីទាលជ្រុំ ឃុំអញ្ចេីម ស្រុកត្បូងឃ្មុំ ឈ្មោះចែកែវ កំពុងធ្វើឱ្យមានការចាប់ អារម្មណ៍ជាទូទៅចំពោះប្រជាពលរដ្ឋនៅស្រុកត្បូងឃ្មុំដែលមេឆ្នោតនេះ ចេះស៊ី ប៉ុន្តែមិនចេះសង។ រឿងនេះមានការជជែកវែកញែកថា ការកត់កន្ទុយលេខគឺជារឿងមួយខុសច្បាប់ រីឯស៊ីមិនសងគឺជារឿងមួយទៀត។ យ៉ាង ណាក៏ដោយវាបានបង្ហាញឲ្យឃើញថា អាជ្ញាធរស្រុកត្បូងឃ្មុំបិទភ្នែកឲ្យមានល្បែងស៊ីសងខុសច្បាប់។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីមេឆ្នោតធំម្នាក់ឈ្មោះ ឈាង សុខា ហៅកែវ ដែលមានមូលដ្ឋានខាងលើបានអួតក្អេងក្អាងស្ទើរ គ្រប់ទីកន្លែងក្នុងស្រុកត្បូងឃ្មុំថា ខ្លួនជាមេឆ្នោតធំម្នាក់រកសុីមុខរបរនេះយូរ ណាស់មកហេីយ មិនដែលខ្លាច មិនដែលខ្វល់ពីច្បាប់ឬសមត្ថកិច្ចនោះទេ ដោយខ្លួនបានបង់លុយទៅឱ្យសមត្ថកិច្ចពាក់ព័ន្ធ ទេីបខ្លួនមិនក្លាចញញេីតបែបនេះ។
ស្ត្រីម្នាក់ឈ្មោះ ជុំ ណាគ្រី ជាអ្នកញៀនល្បែងកន្ទុយ លេខនិងជាជនរងគ្រោះបានបង្ហេីបប្រាប់អោយដឹងថា ស្ត្រីមេឆ្នោតជេីងខ្លាំងម្នាក់ឈ្មោះ ឡឹប ស្រីនាង រស់នៅភូមិ ឈេីទាលជ្រុំ ឃុំចិញ្ចេីម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានគំរាមខ្លួនឱ្យទៅប្តឹងនៅណាក៏ទៅប្តឹងចុះ បន្ទាប់ពីខ្លួនចាក់ឆ្នោតត្រូវទឹកលុយចំនួន13700000៛ កាលពីថ្ងៃទី២១ ខែ តុលា២០២៤ បែរជាមេឆ្នោត ឈ្មោះ ឡឹប ស្រីនាង ថាមិនសងទៅវិញ។
ស្ត្រីអ្នកចាក់ឆ្នោតត្រូវកេីតទុក្ខមិនសុខចិត្តបានលេីកហេតុ ផលថា ពេលខ្លួនចាក់ខុស មេសុី ចាក់ត្រូវបែរមេមិនសងទៅវិញុ។ ស្ត្រី ជុំ ណាគ្រី (អ្នកចាក់) សូមមហាជនបានជ្រាប នឹងសូមឱ្យសមត្ថកិច្ចមេត្តាមានវិធានការច្បាប់ចំពោះមេឆ្នោតស្ត្រីម្នាក់នេះផង ។ ស្ត្រីញៀនល្បែងកន្ទុយ លេខម្នាក់នេះបានបន្ថែមទៀតថា ខ្លួនគាត់ក៏ជាអ្នកខុស ច្បាប់ដែរ ព្រោះគាត់លេងល្បែងឆ្នោតដែលច្បាប់ហាម។ យ៉ាងណាក៏ដោយស្ត្រីអ្នកចាក់កន្ទុយលេខលេីកឡេីងថា គាត់នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងនាមគាត់ជាអ្នកលេងល្បែងចាក់ឆ្នោត តែសូមឲ្យខាងច្បាប់ សមត្ថកិច្ច មេត្តាចុះបេីក អង្កេតនឹងចាត់ការលេីមេឆ្នោតម្នាក់នេះផង។
ស្ត្រីមេឆ្នោត ឡឹប ស្រីនាង មិនលើកទូរស័ព្ទ,ក្រោយមកទាក់ទងមិនបាន។
បើតាមប្រជាពលរដ្ឋនិយាយថានៅមូលដ្ឋានខាងលើនេះបញ្ហាល្បែងស៊ីសងកន្ទុយលេខហាក់ដូចជាបើកចំហនិងមិនមែនជាល្បែងខុសច្បាប់នោះឡើយ។ គេឃើញមាន ការដាក់តុកត់កន្ទុយលេខជាចំហរនៅតាមទីប្រជុំជននិងនៅតាមភូមិ។ អ្នកភូមិនិយាយថាបើមិនត្រូវរូវជាមួយអាជ្ញាធរមានសមត្ថកិច្ចទេពិតជាមិនអាចដំណើរការបានឡើយ៕