រោងចក្រផលិតបារីរបស់ចិន គេចពន្ធខុសច្បាប់មួយកន្លែងស្ថិតនៅភូមិកណ្ដាលសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ! ពិតជាមានគល់ឈើខ្លឹមរឹងមាំហើយមើលទៅ ទើបនៅតែបន្តសកម្មភាពផលិតបារីក្លែងក្លាយល្មើសច្បាប់ទាំងអស់នេះរហូតមកដល់បច្ចុប្បន្ន..តើអាជ្ញាធរមានសមត្ថកិច្ចត្រូវថ្នាំសណ្ដំ USD អស់ហើយតើមែនទេ?! 

(ភ្នំពេញ) ដូចបងប្អូនប្រជាពលរដ្ឋនិងសាធារណជនបានដឹងច្បាស់ហើយថា: នៅក្នុងខណ្ឌដង្កោរទាំងមូល ធ្លាប់មានបទល្មើសមុខទំនិញក្លែងក្លាយឬផលិតផលផ្សេងៗដែលផលិតនៅក្នុងស្រុកហើយមិនបានបង់ពន្ធជូនរដ្ឋទៅតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឬក៏អគ្គនាយកដ្ឋានពន្ធដារកម្ពុជា គឺដោយសារតែអាជ្ញាធរនិងសមត្ថកិច្ចឬក៏ក្រសួងស្ថាប័នពាក់ព័ន្ធនានាមិនមានសមត្ថភាពបង្ក្រាបបទល្មើសទាំងអស់នោះបាន! ទើបឱ្យពួកឈ្មួញទុច្ចរិតទាំងអស់នោះមានឱកាសបើកទីតាំងផលិតនៅមុខទំនិញ ផលិតផលនិងឧបករណ៍សម្ភារៈប្រើប្រាស់ផ្សេងៗដោយមិនខ្លាចញញើតនិងច្បាប់សោះឡើយ!

យ៉ាងណាមិញនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រជាពលរដ្ឋនិងសាធារណជនបានសង្កេតឃើញថា!
មានរោងចក្រផលិតបារីមួយកន្លែងយ៉ាងធំសម្បើម !! ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ នឹងមិនបានលើកស្លាកសញ្ញាក្រុមហ៊ុនផលិតបារីទាំងនោះទេ !!ដើម្បីបំភាន់ភ្នែកសាធារណជននិងប្រជាពលរដ្ឋឬក៏អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗកុំឲ្យមានការចាប់អារម្មណ៍មកលើទីតាំងផលិតបារីក្លែងក្លាយគេចពន្ធមួយកន្លែងនេះ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅជិតខាងបានឲ្យដឹងថា រោងចក្រផលិតបារីក្លែងក្លាយរបស់ចិនមួយនេះ សូម្បីតែកម្មករធ្វើការនៅក្នុងរោងចក្រនេះគឺមិនឲ្យចេញចូលស្រេចតែចិត្តឬក៏មិនអនុញ្ញាតឲ្យចេញទៅហូបបាយឬក៏ស្នាក់អាស្រ័យនៅផ្ទះខាងក្រៅនោះឡើយ!!គឺឱ្យស្នាក់នៅក្នុងរោងចក្រទាំងថ្ងៃទាំងយប់តែម្ដង!

លោកពូម្នាក់ដែលជាមេឃភូមិ កណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ក៏បានផ្ដល់ព័ត៌មាននិងបទសម្ភាសន៍ឲ្យក្រុមអ្នកសារព័ត៌មានយើងបានដឹងថាទីតាំងអាគារដែលមានដំបូលពណ៌ខៀវពណ៌ផ្ទៃមេឃមួយទីតាំងនេះគឺជារោងចក្រផលិតបារីរបស់ជនជាតិចិន ហើយទីតាំងមួយនេះដែរក៏ធ្លាប់បានអគ្គីភ័យឆាប់ឆេះមួយដងរួចមកហើយកាលពីជាងមួយឆ្នាំមុន និងបន្តមកទៀតក៏បានដុតកំទេចក្រណាត់ឲ្យហុយឈ្ងៀមពេញភូមិធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិកណ្ដាល សង្កាត់រលូស មួយនេះបានធ្វើការតវ៉ាប្ដឹងផ្ដល់ទៅដល់អាជ្ញាធរមូលដ្ឋានសង្កាត់រលួស ដើម្បីឲ្យលោក មេភូមិកណ្ដាល និងលោកចៅសង្កាត់រលួស ជួយបញ្ឈប់នៅសកម្មភាពដុតកម្ទេចក្រណាត់ទាំងអស់នេះដើម្បីកុំឲ្យប៉ះពាល់ដល់ថាសុខភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។

លោកពូមេភូមិកណ្ដាល ក៏បន្តផ្ដល់បទសម្ភាសន៍ប្រាប់អ្នកសារព័ត៌មានទៀតថារយៈកាលកន្លងមកក៏ធ្លាប់មានខាងមន្ត្រីបរិស្ថានខណ្ឌដង្កោ ក៏ធ្លាប់ចុះមកត្រួតពិនិត្យនៅទីតាំងខាងលើនេះដែរ
ហើយក៏ស្ងាត់ដូចចោរលួចសេះមកដល់ពេលនេះដែរ(ដោយគ្មានចំណាត់ការ)!

តែចំណែកឯលោកចៅសង្កាត់រលួស
សន សឿន បានមានប្រសាសន៍ខុសដាច់
ពីគ្នានិងប្រសាសន៍លោកមេភូមិរលួស
លោកចៅសង្កាត់បានមានប្រសាសន៍ក្នុងបទសម្ភាសជាមួយនឹងអ្នកសារព័ត៌មានថា…*.ចាក់សំឡេងសន្ទនា.***!

ទីតាំងមួយកន្លែងនេះមិនមែនជារោងចក្រផលិតបារីក្លែងក្លាយទេ គឺជាទីកន្លែងស្តុបបារីរបស់ចិនទៅវិញ!!

តើនេះមូលហេតុមកពីអ្វី? ទើបប្រសាសន៍លោកមេភូមិកណ្ដាល សង្កាត់រលួស
និងលោកចៅសង្កាត់រលួស មានប្រសាសន៍មិនដូចគ្នាអញ្ចឹង!ក្នុងនាមលោកទាំងទ្វេជាអាជ្ញាធរនៅក្នុងមូលដ្ឋានមួយនេះ ដូចគ្នា!!

ក្រុមសារព័ត៌មានយើងខ្ញុំមិនអាចទំនាក់ទំនងទៅលោកស្រី គឹម ញឹប
អភិបាលនៃគណៈអភិបាលខណ្ឌដង្កោបានទេ!ពីព្រោះគ្មានលេខទូរសព្ទរបស់លោកជំទាវអភិបាល!

សាធារណជននិងប្រជាពលរដ្ឋ ជាទីមេត្រី
ថាតើ ការមានប្រសាសន៍បកស្រាយរបស់លោកទាំងទ្វារខុសគ្នាអញ្ចឹង! យើងទាំងអស់គ្នានឹងរើសយក ការបកស្រាយមួយណាទៅ បើពួកគាត់ទាំងទ្វេគឺជាមន្ត្រីបម្រើការងារនៅក្នុងមូលដ្ឋាននេះដូចគ្នា ហើយនិយាយខុសគ្នាអញ្ចឹងនោះ!!

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានក៏បានស្នើសុំទៅឯកឧត្តម រដ្ឋមន្ត្រីក្រសួង ពាក់ព័ន្ធ ឯកឧត្តមអភិបាលរាជធានីភ្នំពេញគឺឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ សូមអស់លោកចាត់កម្លាំងជំនាញរបស់លោក មកត្រួតពិនិត្យទីតាំងប្រព្រឹត្តបទល្មើសខុសច្បាប់ផលិតបារីក្លែងក្លាយ មួយកន្លែងនេះផង!

សូមបញ្ជាក់ផងដែរថា: អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង អង្គភាពអាណាចក្រខ្មែរ ដត ខម យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង