ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោងប្រមាណ១០:១០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ដឹងនាំដោយលោក ឯម ភារី នាយប៉ុស្តិ៍នគរបាល សហការជាមួយសាលាសង្កាត់ស្ទឹងមានជ័យ៣ ចុះបង្ក្រាបកន្លែងលេងល្បែងស៊ីសងជល់មាន់ ដែលមានមនុស្សមួយក្រុមបានលួចលាក់លេង។
តាមប្រភពព័ត៌មានបានឲ្យដឹងថាទីតាំងដែលក្រុមអ្នកញៀនល្បែងស៊ីសងលួចលាក់លេង ស្ថិតនៅក្នុងដីឡូទុកចោលមួយកន្លែង ត្រង់ចំណុចភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តទៀតថានៅពេលដែរកម្លាំង សមត្ថកិច្ចនគរបាលចុះទៅដល់ទីតាំងខាងលើនោះ ដោយស្ថានភាពផ្លូវចូលពិបាកពេក ទើបធ្វើឲ្យក្រុមអ្នក ញៀនល្បែងទាំងនោះដឹងខ្លួនមុនរត់គេចបាត់ស្រមោល ដោយបន្សល់ទុកនូវម៉ូតូ០៣គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចបានយកម៉ូតូ ០៣គ្រឿងនោះ មករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីរងចាំរកម្ចាស់យកមកអប់រំ។
ទាក់ទិនទៅនិងករណីខាងលើនេះមហាមួយចំនួនផ្ទុះការរិះគន់ថា សមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី៣ មិនដែលបង្ក្រាបបានម្ដងណាឡើយ (ពោល) អ្នកលេងដឹងខ្លួនមុនគេចរួចរហូត,ស្ថានភាពផ្លូវពិបាករហូត៕