លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានអញ្ជើញចុះសំណេះសំណាល និងផ្តល់អំណោយ ដល់ទីតាំងធ្វើចត្តាឡីស័ក ក្នុង ផ្ទះជួល ដែលមានដីឡូត៍លេខ ៧៧៩ ក្រុមទី ៦ ភូមិដំណាក់ ធំ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ភ្នំពេញ៖ នារសៀលថ្ងៃទី ៣១ មិនា ឆ្នាំ ២០២១ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានអញ្ជើញចុះសំណេះសំណាល និងផ្តល់អំណោយ ដល់ទីតាំងធ្វើចត្តាឡីស័ក ក្នុង ផ្ទះជួល ដែលមានដីឡូត៍លេខ ៧៧៩ ក្រុមទី ៦ ភូមិដំណាក់ ធំ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឳកាសនេះដែរ លោក ពេជ្រ កែវមុនី បានលើកឡើងថា ស្បៀងអាហារនេះ អាចជួយសម្រួលជីវភាពគ្រួសារបងប្អូនបានមួយរយៈពេលខ្លីបានដែរជាការគិតគូររបស់អាជ្ញាធរខណ្ឌមានជ័យ ចំពោះបងប្អូនទាំងអស់គ្នា ។

លោកអភិបាល បន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែរកំពង់សំរាកធ្វើចត្តាឡីស័កតាមផ្ទះក៏ដូចតាមមណ្ឌលផ្សេងៗ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោដាច់ខាត មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះទេ ។

បន្ទាប់មកគ្រួសារដែរធ្វើចត្តាឡីស័ក
ចំនួន ១៩ នាក់ បានអង្ករ ១០គីឡូក្រាម
ទឹក បរិសុទ្ធ ០១កេះ និង សាច់មាន់ ២គីឡូក្រាមផងដែរ។

អត្ថបទដែលជាប់ទាក់ទង