លោក ពេជ្រ កែវមុនីអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ បានចុះធ្វើការត្រួតពិនិត្យទីតាំង២គោលដៅរបស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ
ភ្នំពេញ: លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យបានចុះធ្វើការត្រួតពិនិត្យទីតាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌដើម្បីធ្វើការនាំណែអោយអាជ្ញាធរ និងកងកម្លាំងទាំងអស់ អនុវត្តអោយមានប្រសិទ្ធភាពនូវបំរាមគោរចរ ដែលបាននិងកំពុងអនុវត្តន៍ នៅថ្ងៃទី២ខែមេសា ឆ្នំា២០២១ នៅយប់នេះ។
បំរាមគោរចរ បានដាក់ចេញដោយរដ្ឋបាលខណ្ឌកាលពីថ្ងៃទី០១ខែមេសាឆ្នាំ២០២១ ដោយមានរយៈពេលសប្តាហ៍ ចាប់ផ្ដើមពីម៉ោង៨យប់រហូតដល់ម៉ោង៥ភ្លឺ។
នៅក្នុងឱកាសនៃការចុះត្រួតពិនិត្យគោលដៅមូលដ្ធាននៃរាត្រីថ្ងៃទី០២ មេសារនេះ លោកអភិបាលខណ្ឌជ័យបានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌ និងកម្លាំងចម្រុះចំណុះឲ្យគណៈបញ្ជាការខណ្ឌ ត្រូវពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាប្រជាពលរដ្ឋដែលមកពីបំពេញការងារក្នុងគោលបំណងទៅផ្ទះវិញ សូមអោយពួកគាត់បង្ហាញ កាតសំគាល់ខ្លួនដែលចេញដោយក្រុម រួចអោយពួកគាត់ទៅចុះ។
លោក ពេជ្រ កែវមុនី ក៏បានបន្តចុះទៅត្រួតពិនិត្យនៅគោលដៅ ចាក់អង្រែ ផ្លូវជាតិលេខ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលបងប្អូនប្រជាពលរដ្ឋជាង៩០ភាគរយ ហើយបានអនុវត្តទៅតាមបំរាមគោរចរនេះ៕