ឆ្មក់បង្ក្រាប ឃាត់ខ្លួនជនជាតិចិន និងវៀតណាម ប្រហែល ៧០នាក់ ជុំគ្នាផឹកស៊ី និងប្រើប្រាស់ថ្នាំញៀនក្នុងអគារខុនដូរ

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួន មនុស្សប្រុសស្រីប្រហែល៧០នាក់ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយមន្ទីរពេទ្យរបេង ក្នុងអគារខុនដូរមួយកន្លែងជាប់ផ្លូវ៩៥ កែងផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ដោយពាក់ព័ន្ធករណីជួបជុំ ផឹកស៊ី ជួញដូរ និងប្រើប្រាស់សារធាតុញៀន។
តាមសមត្ថកិច្ចអះអាងថា មនុស្សប្រុសស្រីប្រហែល៧០នាក់នេះគឺ ជាជនជាតិចិន និងជនជាតិវៀតណាម បានបង្កើតកម្មវិធីជួបជុំគ្នាផឹកស៊ី ដោយល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ទើបកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាប។
តាមសេចក្តីរាយការណ៍បន្តថា មិនតែប៉ុណ្ណោះគេរកឃើញមានជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនថែមទៀត។
ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនាំខ្លួនជនសង្ស័យខាងលើនេះបញ្ចូនទៅកាន់ការិយាល័យជំនាញ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់៕
អត្ថបទដែលជាប់ទាក់ទង