មេល្បែងឈ្មោះ អួន តាល់ បើកល្បែងភ្នាល់ទឹកភ្លៀងក្រុងបាត់ដំបង មានការឃុបឃិតជាប្រព័ន្ធលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក សាត គឹមសាន ស្នងការនគរបាលខេត្តគួរពិនិត្យជួយផង

បាត់ដំបងះ មេល្បែងឈ្មោះ អួន តាល់ បើកល្បែងភ្នាល់ទឹកភ្លៀងក្រុងបាត់ដំបង មានការឃុបឃិតជាប្រព័ន្ធលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក សាត គឹមសាន ស្នងការនគរបាលខេត្តគួរពិនិត្យឡើងវិញ
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ល្បែងភ្នាល់ទឹកភ្លៀងដែលបុគ្គលឈ្មោះ អួន តាល់ បើកលេងនៅចំណុចវាលស្រែ១០០ សង្កាត់អូរចារ ក្រុងបាត់ដំបង គឺលេងក្នុងទ្រង់ទ្រាយធំហើយមានអ្នកចូលរួមលេងយ៉ាងពពាក់ពពូន មិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះឡើយ។ ក្នុងមួយថ្ងៃៗបុគ្គលឈ្មោះ អួន តាល់ ប្រមូលបានលុយរាប់សិបលានរៀលនិងរាប់ម៉ឺនដុល្លារយ៉ាងស្រួលៗ ក្នុងខណៈដែលអធិការនគរបាលក្រុងបាត់ដំបង និងអភិបាលក្រុងបាត់ដំបង រក្សាភាពស្ងៀមស្ងាត់។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង លុបបំបាត់ល្បែងស៊ីសង ខុសច្បាប់ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។
ប្រភពពីប្រជាពលរដ្ឋនៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានអោយដឹងថាបច្ចុប្បន្ន បុគ្គលឈ្មោះ អួន តាល់ បើកល្បែងភ្នាល់ទឹកភ្លៀងយ៉ាងរលូនដោយគ្មានញញើតអ្វីទាំងអស់ព្រោះមានការឃុបឃិតជាប្រព័ន្ធ។​ ប្រភពបានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីសំណាក់មន្រ្តីអាជ្ញាធរថ្នាក់សង្កាត់និងថ្នាក់ក្រុងទេនោះគឺបុគ្គលឈ្មោះ អួន តាល់ មិនអាចបើកល្បែងភ្នាល់ទឹកភ្លៀងនិងល្បែងស៊ីសងផ្សេងៗទៀតតាមអំពើចិត្តរបស់ខ្លួនឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ពិនិត្យឡើងវិញជាបន្ទាន់ ហើយចាត់វិធានការទប់ស្កាត់
តាមការបញ្ជាក់ពីប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង បានឲ្យដឹងថា ប្រសិនបើគ្មានខ្នងបង្អែករឹងមាំទេនោះគឺបុគ្គលឈ្មោះ អួន តាល់​ មិនអាចបើកល្បែងភ្នាល់ទឹកភ្លៀងនិងល្បែងផ្សេងៗទៀតស្រេចតែអំពើចិត្តបានឡើយ។ ជាក់ស្តែងឥឡូវនេះបុគ្គលឈ្មោះ អួន តាល់ បើកល្បែងស៊ីសងខុសច្បាប់យ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់ ហើយមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ធ្វើមិនដឹងមិនឮអ្វីទាំងអស់់។ ប្រជាពលរដ្ឋក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង បានលើកឡើងថា ដោយសារបុគ្គលឈ្មោះ អួន តាល់ និងបក្ខពួកបើកល្បែងស៊ីសងខុសច្បាប់តាមអំពើចិត្តទើបបច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់កើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។

 

អត្ថបទដែលជាប់ទាក់ទង