ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមជម្រាបជូនសាធារណជន និងគណនីហ្វេបុកឈ្មោះ Pozz Tin ដែលបានបញ្ចេញមតិយោបល់ ខមិន (Comment) ក្នុងគេហទំព័រហ្វេសបុក សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារថា

កណ្តាលៈ ព្រឹកថ្ងៃចន្ទទី៣១ ខែឧសភា ឆ្នាំ២០២១ (នៅសាលាស្រុកកៀនស្វាយ) លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្ត្រីក្រោមឱវាទពាក់ពន្ធ័ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់និងតំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តលោកព្រះរាជអាជ្ញារងខេត្ត លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធខេត្ត រដ្ឋបាលស្រុកកៀនស្វាយ និងអាជ្ញាធរមូលដ្ឋាន កំពុងបន្តធ្វើការសម្របសម្រួលដោះស្រាយពាក់ព័ន្ធបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ នៅឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។ «ដល់ពេលពលរដ្ឋមកដល់ផ្ទះ call ហៅពលរដ្ឋទៅគំរៀមមិនអោយពួកគាត់ចុះទៅកន្លែងដីប្រយ័ត្នជាប់គុក»។

ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យក្រុមការងារប្រតិកម្មរហ័សពិនិត្យនិងឆ្លើយតប។
(ផ្អែកតាមរបាយការបំភ្លឺរបស់លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ សហការជាមួយជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវករណីនេះជាបន្ទាន់។

ជាលទ្ធផល៖
នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ អធិការនគរបាលស្រុកកៀនស្វាយ រួមជាមួយជំនាញពាក់ព័ន្ធ បានស្រាវជ្រាវបំភ្លឺឲ្យដឹងថា៖

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០.៤៥នាទី មានប្រជាពលរដ្ឋចំនួន២៣២នាក់ ស្រី៧៣នាក់ រស់នៅភូមិកណ្តាលក្រោម និងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដឹកនាំដោយឈ្មោះ ហុង សុខ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល ធ្វើការតវ៉ារឿងដីធ្លីដោយធ្វើសកម្មភាពបិទផ្លូវជាតិលេខ១ ។ លុះដល់ម៉ោង១៩.២០នាទី កម្លាំងជំនាញបានកោះហៅឈ្មោះ ហុង សុខ មកសាកសួរពីសកម្មភាពដឹកនាំប្រជាពលរដ្ឋធ្វើការតវ៉ា នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។ បន្ទាប់មកក្រុមប្រជាពលរដ្ឋបាននាំគ្នាមកវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយដែក និងធ្វើសកម្មភាពបិទផ្លូវជាតិលេខ១ជាលើកទី២ ដើម្បីអោយសមត្ថកិច្ចដោះលែងឈ្មោះ ហុង សុខ។

ដោយមានការសម្របសម្រួលពីឯកឧត្តម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោស្នងការ លោកព្រះរាជអាជ្ញារងខេត្ត លោកអភិបាលស្រុកកៀនស្វាយ កម្លាំងប្រជាពលរដ្ឋបាននាំគ្នារំសាយទៅកាន់គេហដ្ឋានរៀងៗខ្លួនវិញ។

លុះដល់ព្រឹកថ្ងៃទី៣១.០៥.២០២១ វេលាម៉ោង៧.០០នាទី ប្រជាពលរដ្ឋចំនួន២ក្រុម ៖
-ក្រុមទី១ ចំនួន១៧៥នាក់ ស្រីចំនួន៧៤នាក់ ដែលមានទីលំនៅភូមិកណ្តាល និងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ដឹកនាំដោយឈ្មោះ សោម ជ័យសុវណ្ណ ភេទប្រុស ឈ្មោះ គក់សំបូរ ភេទប្រុស និងឈ្មោះ វ៉ា សុីនួន ភេទស្រី។
-ក្រុមទី២ ចំនួន៦៧នាក់ ស្រី១៧នាក់ មានទីលំនៅភូមិជ័យឧត្តម និងជ័យឧត្តម២ ឃុំសំរោងធំ ដឹកនាំដោយឈ្មោះ លឹម ថេត ភេទប្រុស អាយុ៤២ឆ្នាំ បាននាំគ្នាមកធ្វើលិខិតសំណូមពរសុំឲ្យអាជ្ញាធរដោះលែងឈ្មោះ ហុង សុខ តែដោយឈ្មោះ ហុង សុខ មានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ករណីរំលោភកាន់កាប់ដោយខុសច្បាប់លើអចលនទ្រព្យអ្នកដ៍ទៃ សមត្ថកិច្ចបានឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ចំពោះការលើកឡើងថា ដល់ពេលពលរដ្ឋមកដល់ផ្ទះ Call ហៅពលរដ្ឋទៅគំរាមមិនឲ្យពួកគាត់ចុះទៅកន្លែងដីប្រយ័ត្នជាប់គុក គឺជាការមិនពិតនោះទេ។ ដោយមើលឃើញពីសកម្មភាពខាងលើនេះជាអំពើល្មើសច្បាប់មានប្រជាពលរដ្ឋមួយចំនួនបានមកសារភាពកំហុសដោយខ្លួនឯងមិនមានការគំរាមកំហែងនោះឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំឡើយ។

 

អត្ថបទដែលជាប់ទាក់ទង