លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម ដឹកនាំមន្ត្រី ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំសពចំពោះក្រុមគ្រួសារសព លោកស្រី ឆាយ វ៉ាត ជាសមាជិកសមាគមន៍អតីតយុទ្ធជននៅស្រុកល្វាឯម

កណ្តាលះ នៅព្រឹកថ្ងៃសៅរ៍ ៨ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ស្រុកល្វាឯម ដឹកនាំដោយ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម និងជាប្រធានកិត្តិយស​សមាគមន៍អតីតយុទ្ធជនស្រុក អមដំណើរដោយវិរៈសនីយ៍ឯក ហេង សុផល អធិការនៃអធិការដ្ឋានគរបាលស្រុកល្វាឯម និងជាប្រធានសមាគមនអតីតយុទ្ធជនសមគន៍អតីតយុទ្ធជនកម្ពុជា ស្រុក  និងលោក អនុប្រធាន សមាជិក សមាគមនអតីតយុទ្ធជនកម្ពុជាស្រុក អាជ្ញាធរភូមិឃុំ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារសព លោកស្រី ឆាយ វ៉ាត ភេទស្រី  ឆ្នាំកំណើត ១៩៥៥ ដែលជាសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជា មានទីលំនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០២១ ក្នុងអាយុ ៦៦ ឆ្នាំ ។

គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ស្រុកល្វាឯម បាននាំយថវិការ៤.០០០.០០០រៀល(បួនលានរៀល) ពីគណៈ​កម្មាធិការ(សអក)ខេត្តជូនដល់គ្រួសារសព លោកស្រី ឆាយ វ៉ាត  លោកអភិបាលស្រុក ក៍បានបន្ថែមថវិកា ចំនួន២០ម៉ឺនរៀលនិង សម្ភារះ មួយចំនួនរួមមាន ទឹកសុទ្ធ ០១កេស,ទឹកក្រូច ០១ កេស,មី ០១ កេស,ត្រីខ ០១ យួរ និងអង្ករ ១ បាវ ស្មើនឹង ៥០ គីឡូក្រាមជូនដល់គ្រួសារសព ផងដែរ។

អត្ថបទដែលជាប់ទាក់ទង