ល្បែងជល់មាន់ បៀរ អាប៉ោង តើជាឆ្នាំងបាយរបស់ លោក ម៉ន វុទ្ធី អធិការពោធិសែនជ័យមែនដែរឬទេ បានជាមិនបង្ក្រាប ទាន

ភ្នំពេញះ ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងជិតផ្ទះដែលបង្កើតអោយមានការលេងល្បែងភ្នាល់ស៊ីសងស្ទើរគ្រប់ប្រភេទ ហាក់មានការស្រៀវខ្លួន ស្របពេលដែលបញ្ហាជម្ងឺ កូវីដ.១៩ កំពុងតែមានការរីករាលដាល ហើយអាជ្ញាធរសមត្ថកិច្ច នៅមូលដ្ឋានហាក់គ្មានវិធានការទប់ស្កាត់ នូវវិធានការ ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការហាមការប្រមូលផ្តុំជួបជុំគ្នា ! ជាពិសេសការប្រមូលផ្តុំលេងល្បែងស៊ីសងខុសច្បាប់តែម្តង ។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅចំណុចក្បែថ្នល់រថភ្លើង ខាងក្រោយជាប់នឹងបឹងត្រាវ ភូមិបប្រក សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានអោយដឹងថា រាល់ការបង្កើតអោយមានលេងល្បែងស៊ីសងដូចជា ជល់មាន់ អាប៉ោង បៀរខាងលើ លោកមេប៉ុស្តិ៍នគរបាលកាកាបទី១ លោក អធិការខណ្ឌ ពោធិសែនជ័យ ហាក់មិនមានការឈឺក្បាលហាលថ្ងៃអ្វីនោះឡើយ ។ បើទោះបីកន្លងទៅ ពួកគាត់ជាប្រជាពលរដ្ឋបាន ខល ទូរស័ព្ទទៅកាន់ លោក មេប៉ុស្តិ៍ ឬ លោកអធិការ ដើម្បីសុំអោយសមត្ថកិច្ចមានវិធានការទប់ស្កាត់បង្ក្រាបយ៉ាងណាក្តី រាល់កាតខល ទូរស័ព្ទគឺអស់លោកមិនដែលលើកនោះទេ ។
ដោយឡែកកាលក្នុងសប្តាហ៍កន្លងទៅប្រជាពលរដ្ឋបាន ខលទូរស័ព្ទមកកាន់អង្គភាពអ្នកយកព័ត៌មានយើងអោយចុះទៅចំណុចទីតាំងនោះ ដើម្បីថតយករូបភាព ខាងលើក្នុងការចុះផ្សាយ ដើម្បីជាការអោយបានជ្រាបដល់ថ្នាក់លើ ក្រែងអស់លោកសមត្ថកិច្ចមានវិធានការទប់ស្កាត់បង្ក្រាប ! ប៉ុន្តែជាអកុសល នៅពេលអ្នកយកព័ត៌មានយើងខល ទូរស័ព្ទទៅកាន់ លោក ម៉ន វុទ្ធី អធិការពោធិសែនជ័យ ទូរស័ព្ទ លោកអធិការខលចូលតែក៏គ្មានអ្នកលើកទទួលដូចគ្នានោះដែរ ។
ជុំវិញរឿងការជួបជុំប្រមូលផ្តុំគ្នាលេងល្បែង ជល់មាន បៀរ អាប៉ោងខុសច្បាប់ខាងលើនេះ នៅរសៀលម្សិលម៉ិញ ថ្ងៃសៅរ៍ទី២៤ ខែកក្កដា ឆ្នាំ២០២១ អ្នកយកព័ត៌មានយើងបានសរសេរសារជំរាបតាម (តេឡេក្រាម )ដោយផ្ញើរទៅកាន់លោក អធិការដែរ ។ ដោយលោក អធិការបានបញ្ជាក់ត្រឡប់មកវិញថា ចាំលោក អោយកំលាំងចុះទៅមើល(Sic) ។
បច្ចុប្បន្នទីតាំងខាងលើនេះនៅតែបន្តសកម្មភាពលេងយ៉ាងគគ្រឹកគគ្រែងដដែល ដោយគ្មានសមត្ថកិច្ចប៉ុស្តិ៍ឬអធិការខណ្ឌណាឈឺក្បាល ! ម្យ៉ាងនៅខាងមុខទីតាំង ផ្លូវចូលទៅលេងល្បែងគឺមានស្ត្រី០២នាក់ចាំឈរយាមផ្លូវសំរាប់ដោះលុយអោយសមត្ថកិច្ច(ក្នុងការមិនបង្ក្រាប) រួមនិងអ្នកសារព័ត៌មានមួយចំនួនដែលស្គាល់ ទីតាំង ហើយក៏មានមនុស្សប្រុសស្ទាវ០២នាក់ទៀតផងដែរ សំរាប់រារាំងចំពោះអ្នកសារព័ត៌មានណាដែលហ៊ានចូលទៅថតរូបភាពនៅទីតាំងលេងល្បែង មាន់ជល់ បៀរ អាប៉ោងនោះ អាចនឹងត្រូវព្រនួង ។
ដូចនេះជាសំណូមពររបស់ប្រជាពលរដ្ឋរស់នៅតំបន់នោះសូមអោយ លោក ស្នងការនគរបាលរាជធានី លោកអភិបាលរាជធានីភ្នំពេញ ជួយប្រាប់ទៅលោក ម៉ន វុទ្ធី អធិការខណ្ឌពោធិសែនជ័យ ជួយរើដូរទីតាំងល្បែងខាងលើនេះទៅកន្លែងផ្សេងផង ! ព្រោះបងប្អូនប្រជាពលរដ្ឋរស់នៅទីតាំងនោះខ្លាចមានហានិភ័យ ការផ្ទុះឆ្លងរីករាលដាល នៃជម្ងឺ កូវីដ.១៩ ចេញពីទីតាំងល្បែងនេះ ។ ដែលចំណុចនេះពួកគាត់ប្រជាពលរដ្ឋដឹងថា ការមិនបង្ក្រាបល្បែងនឹងមានការអនុញ្ញាតអោយបើកលេងល្បែងខុសច្បាប់នេះវាជាឆ្នាំងបាយ សម្រាប់លោក អធិការខណ្ឌទុកស្អំប្រចាំខែហើយ តែវាក៏ជាការអាចបង្កើតអោយមាន ចោរលួច ចោរឆក់ ចោរប្លន់ នឹងបង្កើតអោយមានអំពើហឹង្សានៅក្នុងក្រុមគ្រួសារនោះផងដែរ សូមទានជ្រាប
ម្យ៉ាងការដឹកនាំរបស់លោក អធិការវាហាក់បានផ្ទុយទៅនឹងសារាចរណែនាំភូមិឃុំ សង្កាត់មានសុវត្តិភាពផងដែរ។

អត្ថបទដែលជាប់ទាក់ទង