ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានរថយន្ត២គ្រឿងបុកគ្នាចំពេញទំហឹងបណ្តាលរងរបួសធ្ងន់ស្រាល២នាក់នៅលើដងផ្លូវជាតិលេខ១

កណ្តាលះ  ថ្ងៃសៅរ៍១៤រោចខែទុតិយាសាឍឆ្នាំឆ្លូវត្រីស័កព.ស ២៥៦៤ត្រូវនឹងថ្ងៃទី០៧ខែសីហា ឆ្នាំ២០២១វេលាម៉ោង២២.០០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ ២៤.២៥ស្ថិតនៅក្នុងភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើតាមសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានរថយន្ត ០១គ្រឿងម៉ាក SANG YONG ពណ៍សពាក់ផ្លាកលេខភ្នំពេញ2AU-5613 បើកបរដោយឈ្មោះណាល់ ម៉ះ ភេទប្រុសអាយុ១៩ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិតាម៉ាឃុំតាម៉ាស្រុកបាភ្នំ ខេត្តព្រៃវែងនិងអ្នករួមដំណើរម្នាក់ទៀតឈ្មោះឡយឡុង ភេទប្រុសអាយុ២៥ឆ្នាំមានទីលំនៅភូមិមេសាង ឃុំព្រែកម្តេញស្រុកមេសាងខេត្តព្រៃវែង បើកបរក្នុងទិសដៅអ្នកលឿងទៅភ្នំពេញ។
ពេលបើកមកដល់ចំណុចកើតហេតុ បានជែករថយន្តកុងតឺន័រក៏បានជ្រុងទៅបុករថយន្ត០១គ្រឿងទៀត ម៉ាកHYUNDAI ពណ៍សពាក់ផ្លាកលេខ កំពង់ចាម 3A-7475 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលអោយអ្នកបើកបររថយន្ត SANG YONG រងរបួសធ្ងន់និងអ្នករួមដំណើររងរបួសស្រាលត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយដឹកទៅព្យាបាលនៅភ្នំពេញចំនែករថយន្តខូចខាតទាំងពីរគ្រឿងត្រូវកំលាំងចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយធ្វើការវាស់វែងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។
ការសន្និដ្ឋានបឋម:-
របស់សមត្ថកិច្ចថា-ករណីខាងលើបណ្តាលមកពី
អ្នកបើកបររថយន្តម៉ាកSANG YONG បើកធ្វេសប្រហែស បើកបរក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្នជែងក្នុងស្ថានភាពគ្រោះថ្នាក់។

អត្ថបទដែលជាប់ទាក់ទង