ល្បែងបើកសង្វៀនជល់មាន់លេងភ្នាល់ឡើងកក្រើកនៅក្នុងភូមិឬស្សីផ្លូវ៣៧១សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ
ភ្នំពេញះ ព័ត៌មានទើបតែទទួលបានពីប្រជាពលរដ្ឋនៅវេលាម៉ោង១និង១០នាទីថៃ្ងទី២១ខែសីហាឆ្នាំ២០២១ពួកញៀនល្បែងបើកសង្វៀនជល់មាន់លេងភ្នាល់ឡើងកក្រើកនៅក្នុងភូមិឬស្សីផ្លូវ៣៧១សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានីភ្នំពេញនៅជិតស្តុបស្ពានដែកចំការដូងតើអាជ្ញាធរខណ្ឌមានជ័យទុកដាក់ខែមែនទេ?ប្រជាពលរដ្ឋអំពាវនាវដល់លោកសថេតស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញចាត់វិធានការបង្ក្រាប!ល្បែងស៊ីសងមាន់ជល់នៅក្នុងភូមិឬស្សីផ្លូវ៣៧១សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅជិតស្តុបស្ពានដែកចំការដូង ល្បែងស៊ីសងដុះស្លែមួយកន្លែង ដែលមានឈ្មោះ សម្បត្តិ ហៅជ្រូក រត់ការលេងប្រមូលផ្ដុំពពាក់ពពូន មិនខ្លាចឆ្លងកូវីដ-១៩ ឡើយ ស្ថិតនៅក្នុង តារាងបាល់ក្នុងចំណតរថយន្ត។តែយ៉ាងណាក៏ដោយអង្គភាពយើងបានទំនាក់ទំនងទៅអាជ្ញាធរខណ្ឌមានជ័យដែរតែមិនលើកទូរស័ព្ទ។គួរជម្រាបឲ្យដឹងថាតាមរយៈក្រសួងសុខាភិបាលបានអង្កេតស្រាវជ្រាវពីមន្រ្តីជំនាញរកឃើញថានៅបណ្តាភូមិ ឃុំដាច់ស្រយាលតាមបណ្តាខេត្តមួយចំនួនមានផ្ទុះជំងឺកូវីដ-១៩ កើនឡើងងច្រើនដោយសារតែជួបជុំគ្នា ផឹកស៊ី លេងល្បែងស៊ីសង ជល់មាន់ ធ្វើបុណ្យសាសនា ជួបជុំព្រះសង្ឃច្រើនក្នុងវត្តអារាម ដោយមិនបានអនុវត្តន៍ ៣កុំ និង៣ការពារ ឱ្យបានត្រឹមត្រូវ៕កែវបូរិ 070926014