សង្វៀនមាន់ជល់ ដ៏ធំនៅឃុំកណ្តឹងស្រុកបាទី អភិបាលខេត្តតាកែវ គ្មានសមត្ថកិច្ចឲ្យចុះបង្ក្រាបព្រោះឆ្នាំងបាយគាត់
ជាក់ស្តែង នៅរសៀលថ្ងៃទី២៥ ខែកញានេះ សង្វៀនមាន់ជល់ខាងលើនេះ ត្រូវបានគេចូលលេងល្បែងស៉ីសងនៅភូមិ-ឃុំ ខាងនេះយ៉ាងជំហរ និងមានមនុស្សមិនក្រោមពី៥០នាក់ នោះទេដែលកំពុងម្តុំគ្នាហូរកញ្ជ្រៀវលាន់រំពង។
តាម ប្រភពប្រជាពលរដ្ធឲ្យដឹងថាសង្វៀនមាន់ដ៏ធំ ដែលមានទីតាំងមិនឆ្ងាយប៉ុន្មានខាង មុខ ប៉ុស្តិ៍ ប៉េអឹម ២០១ នោះបានបើកលេងល្បែងស៊ីសងជាយូរមកហើយយ៉ាងក្ដៅគគុកគាក់ដោយមានទាំងភ្នាល់ល្បែងស៊ីសងមាន់ជល់ ពី ក្រៅប្រទេសតាមទូរទស្សន៍ និងមាន់មែនទែន ។
ពលរដ្ឋស្រុកបាទី ខេត្តតាកែវគេថាថ្វីដ្បិតតែ សង្វៀនប្រក់ស័ង្កសីតែមានគ្រឹះធំៗ ណាស់ សម្រាប់កាងការពារ និងផ្ដល់លុយបើ ទោះបីជាគេមើលឃើញថាបានបំពានធ្ងន់ធ្ងរ ទៅលើគោលការណ៍សន្តិសុខភូមិឃុំមាន សុវត្ថិភាពក្ដី ។
យ៉ាងណាក៏ដោយនៅរសៀលថ្ងៃទី២៥ខែ កញ្ញាឆ្នាំ ២០២១នេះលោកម៉ាប់ និងលោក អួយដែលជាអ្នករត់ការលុយឲ្យទៅសមត្ថកិច្ចស្រុកបាទីខេត្តតាកែវទាំងមូលនោះបានបញ្ជាក់អោយ “ស្លាបប៉ាកកាទឹកខ្មៅ” ដឹងថា ពេលនេះបច្ចុប្បន្នលោក ប៉ុល ម៉ុក់ បានប្តូរូបភាពថ្មីគឺឲ្យលោកអួយ នឹងរូបគេជាអ្នកដោះស្រាយលុយឲ្យទៅសមត្ថកិច្ចម្តង តែដីដែលសាងសង់បនល្បែងខុសច្បាប់ នេះជារបស់លោកប៉ុល ម៉ុកអតីតមេប៉េអឹម២០១ ។
ពាក់ព័ន្ធ សង្វៀនមាន់ជល់ខាងលើនេះលោក សុខ សំណាងស្នងការខេត្តតាកាវ អង្គភាពយើងមិនអាចសុំការបន្យល់ពីលោកបានទេ ។
បើទោះជាដូចច្នេះក្តី ឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្តតាកែវ ថ្លែងតាមប្រព័ន្ធ(តេលេក្រាម)បញ្ជាក់ នៅរៀលថ្ងៃទី២៥ កញានេះថា លោក”ទទួលបានដំណឹងនេះហើយ”លោកនឹងបញ្ជាកម្លាំងឲ្យចុះទៅបង្ក្រាប ព្រោះការប្រម៉ូលម្តុំមនុស្សឲ្យចូលលេងល្បែងទាំងនេះល្មើសនឹងបញ្ហាសន្តិសុខ សុវត្ថភាពទៅហើយ ករណីនេះ ថែមទាំងហ៊ានប្រឆាំង និងបំរាមក្រសួងសុខាភិបាលថែមទៀត៕