លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នាំយកអំណោយ សប្បុរសជន ជាគ្រឿង ឩបភោគ បរិភោគ ផ្តល់ជូន គ្រួសារកងរាជអាវុធហត្ថខណ្ឌមានជ័យ ដែររងគ្រោះជំនន់ទឹកភ្លៀងនៅខណ្ឌមានជ័យ
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២1 លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ សប្បុរសជន ផ្តល់ជូនមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ ។
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានកោតសរសើរ ចំពោះកងកម្លាំងមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងខិតខំប្រឹងប្រែង រក្សាសុន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនអោយមានភាពភ័យខ្លាចរឿងអសន្តិសុខ ក្នុងភូមិ ជាពិសេសនោះ គឺរក្សាបាននូវភូមិ សង្កាត់ មានសុវត្ថិភាព ។
ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបន្តទៀតថា ដោយមើលឃើញក្នុងរយៈពេលថ្មីៗនេះ កងកម្លាំងមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ យើង បានបំពេញការងារ ការពារនូវជំនន់ទឹកភ្លៀងជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនអោយមាន បងប្អូនណាម្នាក់ស្លាប់ដោយជំនន់ទឹកភ្លៀងនេះឡើយ ជាងនេះទៅ ទៀតកងកម្លាំងមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ យើងបានបង្ក្រាបនូវបទ ល្មើសជួញដូរដោយខុសច្បាប់នូវសារ ធាតុញៀនក្នុងមូលដ្ឋានខណ្ឌផងដែរ ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ធ្វើយ៉ាងណាកងកម្លាំងមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ ត្រូវប្រកាន់អោយបានខ្ជាប់ខ្ជួននូវ ៖
១. ត្រូវមានវិន័យ
២. ត្រូវស្តាប់បទបញ្ជា
៣. ត្រូវគោរព តួនាទី ភារកិច្ច ។
អំណោយដែលត្រូវទទួលរួមមាន ៖
– ទឹកសុទ្ធ ឱរ៉ាល់ ៥០កេស , ទឹកក្រូច ៥០កេស , ទឹកត្រី ៣០ យួរ , ទឹកស៊ីអ៉ីវ ៣០ យួរ រួមទាំង ថវិកា ៧០ម៉ឺនរៀល សំរាប់ទ្រទ្រង់ក្នុងមូលដ្ឋានផងដែរ ៕