ឯកឧត្ដម ទាវ សេរីវុទ្ធ នាំយកអំណោយចែកជូនដល់ស្ត្រីទើបឆ្លងទន្លេ៧ភូមិក្នុងឃំុព្រែកអំពិល

កណ្ដាល ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ទាវ សេរីវុទ្ធ អនុប្រធានក្រុមការងារចុះជួយឃំុព្រែកអំពិល តំណាងឯកឧត្ដម កែវ បេងវឌ្ឍ ប្រធានក្រុមការងារចុះជួយក្នុងមូលដ្ឋានឃំុព្រែកអំពិល និងមូលដ្ឋានឃំុព្រែកលួង  ចូលរួមដំណើរដោយ លោក កែវ ច័ន្ទរ៉ា ជំទប់ទី១ឃំុព្រែកអំពិល និងក្រុមការងារ ព្រមទាំងលោកមេភូមិទាំង៧ភូមិ បានអញ្ជើញនាំយកអំណោយចែកជូនដល់ស្ត្រីទើបសម្រាលកូនរួចចំនួន២៤នាក់ទាំង៧ភូមិក្នុងឃំុព្រែកអំពិល ក្នុងម្នាក់ៗទទួលបាន  : អង្ករចំនួន១បាវ(ស្មើនិង៥០គីឡូក្រាម) ថវិកាចំនួន១០០០០០៛(ដប់មុឺនរៀល) ដើម្បីជួយសម្រួលសម្រាលការលំបាកដល់ពួកគាត់បានមួយរយះ “ជួយគ្នាក្នុងគ្រៀលមានអាសន្ន”។

បន្ទាប់មកឯកឧត្ដម ទាវ សេរីវុទ្ធ បានពាំនាំពាក្យផ្ដាំផ្ញើនិងសួរសុខទុក្ខពី ឯកឧត្ដម កែវ បេងវឌ្ឍ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចេះថែរក្សាសុខភាពខ្លួនឲ្យបានល្អប្រសើរ ត្រូវពាក់ម៉ាស់ លាងដៃនិងសាប៊ូ បាញ់អាកុល ជែល ការពារទប់ស្កាត់ពីជំងឺកូវីដ១៩ និងគោរពតាមវិធានការរបស់រាជរដ្ឋាភិបាលឲ្យបាន “៣កុំ ៣ការពារ “ទើបរួចផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង