កំពង់ធំះនៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៩ ខ្ញុំបាទបានធ្វើសន្និសីទសារព័ត៌មាន បង្ហាញគ្រឿងញៀនដែលមានលក្ខណ:ច្រើន
ដ៍សំបើមពុំដែលបង្ក្រាបបានក្នុងរយ:ពេលកន្លមក លើទឹកដីខេត្តកំពង់ធំគឺចំនួន ៥៣ កញ្ចប់ ទម្ងន់ ៥៣ គីឡូក្រាម និង
មុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនចំនួន ០៤ នាក់ ។
លទ្ធផលដែលទទួលបានជោគជ័យយ៉ាងគាប់ប្រសើរបំផុត គឺដោយមានការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍
សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូអគ្គស្នងការរងនគរបាលជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន
ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម តែងតែចង្អុលបង្ហាញដល់មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយសារកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន
នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានការសម្របសម្រួលនីតិវិធី ដោយផ្ទាល់ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំនិងលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។
សមត្ថកិច្ចជំនាញ បានប្រើប្រាស់វិធានការជំនាញស្រាវជ្រាវបង្ក្រាប លើកទី ១នាថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៣០ នាទីចំណុចអាហាដ្ឋាន រស់ សុខុម ផ្លូវជាតិលេខ ៦A ភូមិសំណាក ឃុំ កកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ជនជាតិ ថៃ ០១ នាក់ ប្រុស ÷
១-ឈ្មោះ គង់ វណ្ណះ អាយុ ៤០ឆ្នាំ រស់នៅខេត្តបាត់ដំបង ,២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ អាយុ ៤២ ឆ្នាំ រស់នៅខេត្តបាត់ដំបង ,៣-ឈ្មោះលី តឹក អាយុ ៥៣ ឆ្នាំរស់នៅខេត្តបន្ទាយមានជ័យ ,
៤-ឈ្មោះ សាក់ ស៊ាងសង អាយុ ៣២ឆ្នាំ ជនជាតិ ថៃ រស់នៅប្រទេសថៃ និងដកហូតគ្រឿងញៀន ប្រភេទ
ម៉េតំហ្វេតាមីន ICE ចំនួន ៤០ កញ្ចប់ មានទម្ងន់ ៤០គីឡូក្រាម រថយន្តចំនួន ០២គ្រឿង កន្លងមក។
បន្ទាប់មកសមត្ថកិច្ចជំនាញ ប្រើប្រាស់វិធានការជំនាញ នៅល្ងាចថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក សាយ វាសនា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន
នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានការចូលរួមពីអាជ្ញាធរដែនដី បានចុះឆែកឆេរ ផ្ទះមួយកន្លែង ដែលលាក់ទុកនូវសារធាតុញៀនខុសច្បាប់ ស្ថិតក្នុងភូមិ ក្រសាំង ខ ឃុំ
សាន់គរ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ យើងបានរកឃើញគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន ICEចំនួន ៥៣ កញ្ចប់មានទម្ងន់ ៥៣ គីឡូក្រាម បន្ថែមទៀត ជាលទ្ធផលបង្ក្រាប
លើកទី ១ គ្រឿងញៀនមានចំនួន ៤០ កញ្ចប់ ទម្ងន់ ៤០ គីឡូក្រាម និងលើកទី ២ មានចំនួន ៥៣ កញ្ចប់ ទម្ងន់ ៥៣ គីឡូក្រាម សរុបចំនួន ៩៣ កញ្ចប់ ទម្ងន់ ៩៣ គីឡូក្រាម ។
សូមសំណូមពរ ដល់ប្រជាពលរដ្ឋ ទាំងអស់សូមចូលប្រយុទ្ធប្រឆាំងបទល្មើសគ្រឿង យល់ដឹងផលប៉ះពាល់នៃគ្រឿងញៀន ហើយត្រូវយល់ថា គ្រឿងញៀន ជាថ្នាំឆ្កួត បំពុលស្មារតី បំផ្លាញ់អនាគត មនុស្សគ្រប់ៗគ្នាបើមនុស្សត្រូវបានគ្រឿងញៀនគ្រប់គ្រងហើយ ។
សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់ហាង ភោជនីយដ្ឋាន ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋាន ក្លឹបកម្សាន្ត សូមចូលរួម សហការ ជាមួយសមត្ថកិច្ចសូមចូលរួមសហការ ជាមួយអាជ្ញាធរ មានសមត្ថកិច្ច ដែនដី តាមរយៈអនុវត្តតាមការណែនាំរបស់ ដើម្បីប្រយុទ្ធប្រឆាំងលុបបាត់បទល្មើសគ្រឿងញៀន នៅក្នុងមូលដ្ឋាន របស់
បងប្អូន ស្របតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ៕