មេឈ្មួញដុះស្លែច្រើននាក់សម្រុកដឹកជញ្ជូនឈើខុសច្បាប់ចេញពីឃ្មុំខ្វាវ​ ស្រុកជីក្រែង ខេត្តសៀមរាបទាំងយប់ទាំងថ្ងៃមានការឃុបឃិតជាប្រព័ន្ធ

ការិយាល័យផ្សព្វផ្សាយ។ 0889846555/070926014

ខេត្តសៀមរាបសេះ ចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំខ្វាវ បានឲ្យដឹងទៀតថា​ ចាប់តាំងពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១​ រហូតមកឈ្មួញឈ្មោះ កេន និងឈ្មួញឈ្មោះ ឃា និងឈ្មោះសេងឈ្មោះរ៉ននិងឈ្មោះប៉ែតនិងឈ្មោះវណ្ណានិងឈ្មោះអិននិងឈ្មោះរ៉ាន់ឈ្មោះ បល់ព្រមទាំងឈ្មួញច្រើននាក់ទៀតធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ដោយប្រើប្រាស់គោយន្តជាច្រើនគ្រឿងនិងរថយន្តម៉ាក់ ស៊ីណា រថយន្តកូរ៉េ និងរថយន្តកែច្នៃច្រើនប្រភេទ ហើយមានទាំងរថយន្តឃ្លុបដឹកទឹកកកផងដែរ។ លោក ឈិន វណ្ណៈ​ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងលោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែង ត្រូវបានប្រភពខ្លះបង្ហើបឲ្យដឹងថា ជាអ្នកបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍​យ៉ាងត្រជាក់ចិត្ត។ ហេតុនេះលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងតទៅទៀតឡើយក្នុងខណៈ​ដែលព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរ រងការបំផ្លាញយ៉ាងមហន្តរាយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងឃុំខ្វាវ​ ស្រុកជីក្រែង ខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ កេន​ ឈ្មួញឈ្មោះ ឃា និងឈ្មោះសេងនិងឈ្មោះរ៉ននិងឈ្មោះប៉ែតនិងឈ្មោះរ៉ាន់និងឈ្មោះហិននិងឈ្មោះម៉ននិងឈ្មោះវណ្ណាឈ្មួញច្រើននាក់ទៀតនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃបឹងពែរយ៉ាងពេញបន្ទុកដដែល ព្រោះមានការឃុបឃិតពីមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ។ ជាពិសេសលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងលោក ស៊ុន គង់ ប្រធានមន្ទីរបរិដ្ឋានខេត្តសៀមរាប បណ្តោយឲ្យ​​បទល្មើសព្រៃឈើកើតឡើងពេញទំហឹងមិនខ្វល់ពីការរះគន់​អ្វីទាំងអស់។ សូម្បីតែលោក ទា គឹមសុទ្ធ​ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏មិនចាត់វិធានការទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ឃុំខ្វាវ ស្រុកជីក្រែង យ៉ាងគគ្រឹកគគ្រេងនោះដែរ។
មានការរិះគន់ចំៗថា លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និងលោក ស៊ុន គង់ ប្រធានមន្ទីរបរិដ្ឋានខេត្តសៀមរាប គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងតែកើតឡើងយ៉ាងអនាធិបតេយ្យនោះទេ ហើយបែរជានាំគ្នាសម្ងំស្ងាត់ឈឹងតែម្តង។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ រងការ​បំផ្លាញគ្មានទីបញ្ចប់ ព្រោះឈ្មួញឈ្មោះ កេន ឈ្មួញឈ្មោះ ឃា និងឈ្មួញឈ្មោះ រ៉េត និងឈ្មោះសេងនិងឈ្មោះរ៉ននិងឈ្មោះប៉ែតនិងឈ្មោះវណ្ណានិងឈ្មោះហិនឈ្មោះរ៉ាត់និងឈ្មោះម៉ល់នៅតែអាចធ្វើសកម្មភាពកាប់ឈើដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ទាំងថ្ងៃទាំងយប់ដោយមិនប្រឈមនឹងការ​បង្ក្រាបពីមន្ត្រី និងសមត្ថកិច្ចឡើយ។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិដ្ឋាន មិនគួរបណ្តែតបណ្តោយតទៅទៀតទេ។ បទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ឃ្មុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជិតរលាយអស់ហើយ៕

អត្ថបទដែលជាប់ទាក់ទង