លោកឧត្តមសេនីយ៍ត្រី នៃ និយម និងលោកនឹម នីរា៉ដឹតបានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមបុណ្យសព លោក ឆេង ឆាំអនុភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កំពុងជួបការលំបាក

កណ្តាល៖  លោកឧត្តមសេនីយ៍ត្រី នៃ និយម អនុប្រធានក្រុមការងារ ចុះជួយសង្កាត់តាខ្មៅ ក្រុងតាខ្មៅនិងលោកនឹម នីរា៉ដេតបានផ្តល់ ថវិការជូនដល់គ្រួសារសពរបស់ លោក ឆេង ឆាំជាអនុភូមិ រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ថវិការបស់លោកឧត្តមសេនីយ៍ត្រី នៃ និយម និង នឹម នីរ៉សដេរតដែលបានផ្តល់ជូនដល់គ្រួសារសពគឺ ទទួលបានថវិការចំនួន៧០ម៉ឺនរៀល អង្ករក្រអូប ៥០ គីឡូក្រាម មី ១ កេៈ ទឹកសុទ្ធ ១ កេៈ ទឹកផ្លែឈើ ១ កេៈ ។ ថវិកាទាំងនោះ បានប្រគល់ជូនក្រុមគ្រួសារសពឮ ឈ្មោះលោក ឆេង ឆាំ នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោក ឧត្តមសេនីយ៍ត្រី នៃ និយម បានលើកឡើងថា ជនចាស់ជរា ដែលបានទទួលមរណៈភាពខាងលើ មានទីលំនៅ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលនិងមានជំងឺរុំារៃជាយូរឆ្នាំមកហើយ។ ហើយការជួយជាថវិការ នាពេលនេះ ជាការចូលរួមចំណែក ក្នុងការជួយសម្រួលដល់ទុក្ខលំបាក របស់ក្រុមគ្រួសារសពរបស់ពួកគាត់បានមួយរយៈពេលផងដែរ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី នៃ និយម តែងតែយកចិត្តទុកដាក់ដល់ជនចាស់ជរា គ្មានទីពឹង គ្រួសារ ក្រីក្រជានិច្ច គឺលោកតែងតែផ្តល់នូវជំនួយ ជាអំណោយនូវគ្រឿងឧបភោគ និងគ្រឿងបរិភោគផ្សេងៗ រួមនឹងថវិការជាដើម៕

អត្ថបទដែលជាប់ទាក់ទង