ឯកឧត្តមតាំង ម៉េងលាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុៈជួយសង្កាត់តាខ្មៅនិងលោកឧត្តមសេនីយ៍ត្រី នៃ និយមដឹកនាំមន្ត្រីក្រោមឱវាទចូលរួមពិធីបុណ្យសពលោក ឆេង ឆាំស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កំពុងជួបការលំបាក
កណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍៧កើត ខែកក្តិក ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២១ឯកឧត្តមតាំង ម៉េងលាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុៈជួយសង្កាត់តាខ្មៅ និងលោកឧត្តមសេនីយ៍ត្រី នៃ និយម ព្រមទាំងចៅសង្កាត់ ក្រុមប្រឹក្សា មេភូមិ បានដឹកនាំមន្ត្រីនាំយកថវិកាចូលរួមពិធីបុណ្យសព លោក ឆេង ឆាំជាអនុភូមិ ដែលបានទទួល មរណភាពកាលពីថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២១ ក្នុងជន្មាយុ៧៤ ឆ្នាំ ទទួលមរណៈភាព ដោយសារ ជម្ងឺទាចទឹក ។ ពិធីបុណ្យនេះដែរ ប្រារព្ធធ្វើនៅគេហដ្ឋាននៃសព ស្ថិតនៅលំនៅ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មានថវិកាឯកឧត្តមតាំង ម៉េងលាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុៈជួយសង្កាត់តាខ្មៅថវិកាចំនួន ៥០០០០០ រៀល ។
សរុបចំនួន ៤០០០០០០ រៀល និង ២០ដុល្លារ និង អង្ករចំនួន១០០ គីឡូក្រាម។
ក្នុងនោៈមានការចូលរួមថវិកាពីសមាគមមនុស្សចាស់សង្កាត់ចំនួន ១,១០០,០០០ រៀល និងអង្ករចំនួន ១០០ គីឡូក្រាម ។
ថវិកាទាំងនោះ បានប្រគល់ជូនក្រុមគ្រួសារសព លោក ឆេង ឆាំ នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ឯកឧត្តមតាំង ម៉េងលាន បានលើកឡើងថា ជនចាស់ជរា ដែលបានទទួលមរណៈភាពខាងលើ មានទីលំនៅ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលនិងមានជំងឺរុំារៃជាយូរឆ្នាំមកហើយ។ ហើយការជួយជាថវិការ នាពេលនេះ ជាការចូលរួមចំណែក ក្នុងការជួយសម្រួលដល់ទុក្ខលំបាក របស់ក្រុមគ្រួសារសពរបស់ពួកគាត់បានមួយរយៈពេលផងដែរ។
សូមបញ្ជាក់ថា ឯកឧត្តមតាំង ម៉េងលាន តែងតែយកចិត្តទុកដាក់ដល់ជនចាស់ជរា គ្មានទីពឹង គ្រួសារ ក្រីក្រជានិច្ច គឺលោកតែងតែផ្តល់នូវជំនួយ ជាអំណោយនូវគ្រឿងឧបភោគ និងគ្រឿងបរិភោគផ្សេងៗ រួមនឹងថវិការជាដើម៕