នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យឧក្រិដ្ឋជនជួញដូរគ្រឿងញៀនម្នាក់ និងរឹបអូសគ្រឿងញៀន មានទម្ងន់ជិត ២០០គីឡូក្រាម

ភ្នំពេញ៖ ជនសង្ស័យជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ជនជាតិកាណាដាម្នាក់ រួមជាមួយថ្នាំញៀនមានទម្ងន់ជាង ១៦៧គីឡូក្រាម បានរងការបង្ក្រាប ឃាត់ខ្លួន និងរឹបអូសបាន ពីកម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ។
ប្រតិបត្តិការបង្ក្រាប និងរឹបអូសគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នោះ ត្រូវគេដឹងថា កម្លាំងសមត្ថកិច្ចជំនាញគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រោមកិច្ចសម្របសម្រួលពីស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើឡើងក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧តុលា២០២១ ដល់ថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ។
មន្ត្រីជំនាញប្រឆាំងគ្រឿងញៀន នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឲ្យអ្នកសារព័ត៌មានដឹងថា ដោយអនុវត្តតាមបញ្ជា អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្រោមការដឹកនាំបញ្ជាពី នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧តុលា ដល់ថ្ងៃទី១០វិច្ឆិកាឆ្នាំ២០២១ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នូវ ៣គោលដៅ ដាច់ដោយឡែកពីគ្នា បានជាបន្តបន្ទាប់។

មន្ត្រីដដែលបានបន្តថា គោលដៅទាំង៣ ដែលបង្ក្រាបនាពេលកន្លងមកនេះ គឺ ១-នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ,២-ចំណុចបន្ទប់លេខ ៤១២១ ខុនដូរ ជិតកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង ៣-នៅបន្ទប់ 13AD និង 13AE ខុនដូរ នៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចនៅគ្រានោះ បានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា កើតថ្ងៃទី១១វិច្ឆិកាឆ្នាំ១៩៦៩ កាន់លិខិតឆ្លងដែនការណាដា លេខ: AC790143 និងបានចាប់យកវត្ថុតាងថ្នាំញៀន ៧ប្រភេទ គឺ ១. អ៊ិចស្តាស៊ីគ្រាប់ (MDMA) ពណ៌ផ្កាឈូកចំនួន ៨៥ពាន់ ៩២២គ្រាប់ ស្មើទម្ងន់ ២៨ពាន់ ៣៥៤,៥៤ (២៨,៣៥៤.៥៤)ក្រាម ,២. អ៊ិចស្តាស៊ីគ្រាប់ (MDMA) ពណ៌ប្រផេះចំនួន១៥ម៉ឺន ៤ពាន់ ៤៧៥គ្រាប់ (១៥៤,៤៧៤គ្រាប់) ស្មើទម្ងន់ ៦ម៉ឺន ២៤៤.៩៩ក្រាម (៦០ ,២៤៤.៩៩ក្រាម) ,៣. អ៊ិចស្តាស៊ីម្សៅ (MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ ៥ម៉ឺន ២២.៧២ក្រាម (៥០ ,០២២.៧២ក្រាម) ,៤. អ៊ិចស្តាស៊ីក្រាម (MDMA) ស្មើទម្ងន់ ២៤ពាន់ ៧០០.៨១ក្រាម (២៤,៧០០.៨១ក្រាម) ,៥. នីមេតាហ្សេប៉ាម (Nimetazepam) ចំនួន ៩ពាន់ ៧៥០គ្រាប់ ស្មើទម្ងន់ ១ពាន់ ៧៣៣.៤០ក្រាម ,6. មេតំហ្វេតាមីន (ICE) មានទម្ងន់៩ពាន់ ៨៩៧ក្រាម និង ៧. កេតាមីន (Ketamine) មានទម្ងន់ ២ពាន់ ៣២០ក្រាម សរុបមានចំនួន ១៦៧ គីឡូក្រាម ៤៧៥.៤៣ក្រាម និងចាប់យក អាវុធខ្លី ១ដើម (គ្រាប់ ៦) ,ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង ,រថយន្ត ១គ្រឿង និងសម្ភារ:មួយចំនួនទៀត ផងដែរ។ ខណៈនេះ ជនសង្ស័យ រួមទាំងវត្ថុតាងបទល្មើស ត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង