លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បាននាំយកអំណោយរបស់លោកស្នងការខេត្តកណ្ដាលមកផ្ដល់ជូនក្រុមគ្រួសារលោកអនុសេនីយ៍ឯក មុត នាង នាយរងផ្នែកមានជំងឺដាច់សសៃឈាមក្នុងខួរក្បាល

កណ្តាល៖ តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រួមទាំងមន្ត្រីការិយាល័យទាំងអស់នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជួយឧបត្ថម្ភជាថវិកានិងសម្ភារៈមួយចំនួនលោកអនុសេនីយ៍ឯក មុត នាង នាយរងផ្នែកនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដែលមានជំងឺដាច់សសៃឈាមក្នុងខួរក្បាល បណ្តាលឲ្យបាត់បង់ការចងចាំ ភ្លេចភ្លាំង និងវង្វេងគួរឲ្យអាណិតអាសូរ។

ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដល់លោកអនុសេនីយ៍ឯក មុត នាង នាយរងផ្នែកនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិងក្រុមគ្រួសារ និងបានជូនពរលោក អនុសេនីយ៍ទោ មុត នាង នាយរងផ្នែក ឆាប់បាបជាសះស្បើយ មានសុខភាពល្អ ជួបតែសេចក្តីសុខ សុភមង្គល និងមានអាយុយឺនយូរ។

គួរជម្រាបផងដែរថាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់មន្ត្រីនគរបាលក្រោមឱវាទដែលមានជំងឺ មានជីវភាពខ្វះខាត ហើយតែងតែចាត់កម្លាំងឲ្យនាំយកអំណោយជាសម្ភារៈនិងចវិកាមួយចំនួនយកទៅផ្ដល់ជូនដើម្បីជួយសម្រួលដល់ការខ្វះខាត។

គួរជម្រាបថា សម្ភារៈនិងថវិកាដែលបាននាំយកមកផ្ដល់ជូនក្រុមគ្រួសារលោក មុត នាង រួមមាន៖
ថវិកាចំនួន ៣.២០០.០០០រៀល
អង្ករ ០១បាវ មី ០១កេស ទឹកផ្លែឈើ ០១កេស
ទឹកត្រចៀកកាំ ០១យួរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង