ឯកឧត្តមបណ្ឌិតស៊ាង ប៊ុនលាង និងលោកជំទាវហ៊ុន ប៊ុនធឿន ជួបសំណេះសំណាលនិងនាំយកអំណោយសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋចំនួន២០០គ្រួសារ នៅឃុំកោះពីរស្រុកក្រូចឆ្មារ
ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងមហាផ្ទៃ និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ហ៊ុន ប៊ុនធឿនទីប្រឹក្សាអមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនជូនដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារនៅឃុំកោះពីរ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ។
ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានការអញ្ចើញចូលរួមពីឯកឧត្តមឱកប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងកូនចៅ ព្រមទាំងមន្ត្រីជាច្រើននាក់ផ្សេងទៀតផងដែរ ។
ស្ថិតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតស៊ាង ប៊ុនលាង បានលើកឡើងពីគុណបំណាច់ដ៍ធំធេងរបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលស្រលាញ់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់និងតែងតែគិតគូរយកចិត្តសុខទុក្ខរបស់ពលរដ្ឋទូទាំងប្រទេស ដោយតែងតែខ្វល់ខ្វាយណាស់ បារម្ភពីការរស់នៅ និងជីវភាពរបស់បងប្អូនគ្រប់ពេលវេលា ។
ឯកឧត្តមរដ្ឋលេខាធិការលើកឡើងទៀតថា ក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែន បានគ្រប់គ្រងបានយ៉ាងល្អបំផុតមិនឲ្យមានការរីករាលដាលឆ្លងជំងឺកូវីដ១៩លក្ខណ:ទ្រង់ទ្រាយធំ ដោយសម្ដេចបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃគ្មានបានសម្រាកស្រួលខ្លួនឡើយ ។
ធ្វើយ៉ាងណាខិតខំរកសេចក្ដីសុខជូនពលរដ្ឋទូទាំងនគរកម្ពុជាយើងឲ្យចៀសផុតនូវគ្រោះកម្មនៃជំងឺកូវីដ១៩នេះពិសេសគិតគូរពីសុខទុក្ខរបស់ប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណ:ដោយគ្មានប្រកាន់និន្នាការនយោបាយអ្វីឡើយ ។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា សម្តេច តេជោ ហ៊ុន សែន បានដឹកនាំប្រទេសជិត ៣០ឆ្នាំមកហើយ តាំងពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ និងមានសុខសន្តិភាពពេញលេញ។ ក្នុងជំនាន់ សម្តេចតេជោ ហ៊ុន សែន ប្រទេសយើងបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា អគារខ្ពស់ៗ កាលពីមុនគ្មានអគារខ្ពស់ទេ តែឥឡូវមានអគារខ្ពស់ៗ មានផ្លូវថ្នល់ខ្វាត់ខ្វែងនិងស្ពានឆ្លងទន្លេ មានចំនួន១២ ក្នុងនោះមានស្ពានស្ទឹងត្រង់មានប្រវែង១ពាន់ ១៣១ម៉ែត្រទទឹង១៣ម៉ែត្រកន្លះ ចំណាយថវិកាសាងសង់អស់៥៦លាន ៤២ ម៉ឺន ដុល្លារអាមេរិក នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៣ ខែ ១១ ឆ្នាំ២០២១ ខាងមុខនេះ។ ចំណែកវិស័យអប់រំវិញអនុវិទ្យាល័យ ឥឡូវនេះមានដល់ឃុំ ពីមុនទាល់តែខេត្តបានមានអនុវិទ្យាល័យ សម្តេចតេជោ បាន កសាងសាលា គឺរាប់ភ្លេច។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមបណ្ឌិតស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន
ប៊ុនធឿនព្រមទាំងក្រុមការងារបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈការពារជំងឺកូវីដ ១៩ និងថវិកាចែកជូនអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ២០០ គ្រួសារដោយក្នុង១គ្រួសារទទួលបាន៖
– អង្ករ ២៥ គីឡូក្រាម- មី ១ កេស- ទឹកត្រី ១ យួរ- ទឹកស៊ីអ៊ីវ ១ យួរ- ទឹកក្រូច ១កេស- ម៉ាស ១០ បន្ទះ
– ជែល ១ ដប- សារ៉ុង ១ និងថវិកា ២ ម៉ឺនរៀល ។
ហើយក៏មានសំណើរចំនួន៥ផងដែរនិងសរុបថវិការដែលត្រូវឧបត្ថម្ភមានចំនួន៦២លាន៨៤ម៉ឺនរៀលស្មើរនឹង១ម៉ឺន ៥ពាន់៧១០ ដុល្លារអាមេរិក ៕