ការិយាល័យផ្សព្វផ្សាយ ០៧០៩២៦០១៤
ភ្នំពេញះ ទីតាំងល្បែងស៊ីសងតាមអិនធើណេតនឹងហ្គេមបាញ់ត្រី២កន្លែងដែលមានក្នុងទឹកដីខណ្ឌចំការមន ហើយក៏មិនដែលមានសមត្ថកិច្ចណាចុះត្រួតពិនិត្យឬធ្វើការបង្ក្រាបឡើយ។
ដែលទីតាំងទាំងនោះមាន ទី១នៅក្រុមទី៧ ភូមិ៧ ផ្លូវ៤៧៤ សង្កាត់បឹងត្របែកក្រោយការ៉ាស់សាំងកាល់តិចកែងផ្លូវលេខ៩៧ ជាប់ផ្ទះធ្វើសិប្បកម្មឈើ ទី២នៅក្រុម២៦ ភូមិ៤ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ទីតាំងនោះខាងក្នុងសុទ្ធតែល្បែងស៊ីសងតាមណេតនឹងហ្គេមបាញ់ត្រី។
បើយោងតាមប្រភពព័ត៌មានបានអោយដឹងថាទីតាំងទាំងអស់នេះបើកលេងជារៀងរាល់ថ្ងៃតែមិនដែលឃើញសមត្ថកិច្ចមូលដ្ឋានណាម្នាក់ចុះបង្ក្រាបឡើយដែលជាហេតុធ្វើអោយទីតាំងល្បែងស៊ីសងទាំង២ទីតាំងនេះកាន់តែបានដៃទៅទៀត។
បើយោងតាមប្រភពខ្លះទៀតក៏បានសម្តែងនូវការព្រួយបារម្មណ៍អំពីសេចក្តីសុខ សុវត្ថិភាពក្នុងការរស់នៅក្នុងមូលដ្ឋានរបស់ពួកគាត់នឹងបានបន្ថែមទៀតថាទីតាំងល្បែងស៊ីសងទាំងនេះគឺកំពុងតែប្រមូលផ្តុំគ្នាពពាក់ពពូនទៅដោយក្មេងនឹងភាគច្រើនសង្ស័យថាជាអ្នកញៀនថ្នាំទៀតផង។
ក្នុងករណីល្បែងស៊ីសងខាងលើនេះភ្នាក់ងារសារព័ត៌មានយើងក៏បានរាយការណ៍ជូនទៅលោក ថេង សុថុល អភិបាលខណ្ឌចំការមនផងដែរប៉ុន្តែក៏បានឆ្លើយតបមកវិញយ៉ាងខ្លីថា(អរគុណ)តែប៉ុហ្នឹងតែទោះបីជាយ៉ាងណាយើងខ្ញុំនៅតែសង្ឃឹមយ៉ាងមុតមាំថាលោក ថេង សុថុល អភិបាលខណ្ឌចំការមននឹងចាត់កំលាំងអោយចុះត្រួតពិនិត្យនឹងធ្វើការបង្ក្រាបក្នុងពេលឆាប់ៗនេះ៕