លោក នឿ និងលោក វ៉ុន មេល្បែងសង្វៀនបញ្ជល់មាន់ខុសច្បាប់មានបារមីបំបាំងភ្នែកអាជ្ញាធរមានសមត្ថកិច្ចមើលមិនឃើញ

កំពង់ចាម៖ ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរមួយនេះជារបស់លោកលោក នឿ និងលោក វ៉ុន មានបារមីកាន់ អាចបំបាំងភ្នែកអាជ្ញាធរមានសមត្ថកិច្ចបានយ៉ាងរលូនដែលស្ថិតនៅក្នុងចម្ការកៅស៊ូ នៅចំណុចលើក្បាលភ្នំព្រែកស្កែ ស្ថិតនៅភូមិព្រែកស្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន អត់ហ៊ានធ្វើការបង្ក្រាប សង្ស័យម្ចាស់ទីតាំងមានអំណាចធំមែនហើយទើបហ៊ានបើកលេងបានដោយសេរី។

ប្រភពបានឲ្យដឹងថាទីតាំងល្បែងសុីសងនិងសង្វៀនបញ្ជល់មាន់ខុសច្បាប់ មួយកន្លែង នៅតែបន្តបើកលេងយ៉ាងសកម្មប្រចាំនៅភូមិ ឃុំ ខាងលើ ពលរដ្ឋឃើញទង្វើបែបនេះធ្វើឲ្យពួកគាត់នាំគ្នាដាក់ការសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ មួយចំនួន អាចបានទទួលលាបសក្ការៈពីម្ចាស់ទីតាំងមួយកន្លែងនេះអស់ហើយទេដឹង,,?
បានជានាំគ្នាបិទភ្នែកបើកភ្លើងខៀវ បណ្តោយឲ្យម្ចាស់ទីតាំងខាងលើនេះ ដំណើរការបើកលេងបានដោយរលូនធ្វើឲ្យពួកគាត់រស់នៅមានការព្រួយបារម្ភនិងការភ័យខ្លាចជាពិសេសបញ្ហាអសន្តិសុខដូចជាអំពើលួចឆក់ប្លន់និងអំពើហឹង្សារផ្សេងៗ។

ប្រភពដដែលពីពលរដ្ឋដែលរស់នៅម្ដុំនោះពួកគាត់បានឮម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ដែលកំពុងបើកលេងខាងលើនេះបានបញ្ជាឲ្យកូនចៅក្រោមឱវាទពួកគេឲ្យនៅឈរចាំមើលផ្លូវបិទព័ត៌មានអ្នកខ្លះទៀតឈរចាំសម្របសម្រួលនេះហើយជាយុទ្ធសាស្ត្រឈ្នះ ឈ្នះ សូមបញ្ជាក់ឲ្យដឹងទីតាំងវង់ល្បែងខាងលើសម្រាប់ការភ្នាល់ដាក់លុយធំៗណាស់។
ប្រជាពលរដ្ឋសំណូមពរមកដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេសលោកស្នងការនិងលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម សូមជួយពិនិត្យនិងមានចំណាត់ការ ចាត់កម្លាំងជំនាញធ្វើការបង្ក្រាប ទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង កំពុងបើកលេងនៅភូមិខាងលើនេះ ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។មានត

អត្ថបទដែលជាប់ទាក់ទង