កន្លែងល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្
ភ្នំពេញ ៖ មានទីតាំងកន្លែងល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងកំពុងដំណើរការបើកលេងយ៉ាងពេញបន្ទុកនៅចំណុចតាមផ្លូវដួងលាប សង្កាត់ស្ទឹងមានជ័យ ៣ សឹងមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋនៅមិនទាន់មានឃើញចំណាត់ការបង្រ្កាបនៅឡើយទេ!?
ជាក់ស្ដែងនៅថ្ងៃសុក្រទី៣១ ខែធ្នូ ឆ្នាំ២០២១-យើងនេះបងប្អូនពលរដ្ឋនាំគ្នាបង្ហើបប្រាប់អង្គភាពកាសែត ឥទ្ធិពលព្រះអាទិត្យ យើងអោយដឹងថា៖
មានទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងពេញបន្ទុកមួយកន្លែងស្ថិតនៅភូមិ ឃុំ ខាងលើនេះចុះបើសិនអ្នកណាម្នាក់មានផ្ទុកការរីករាលដាលជំងឺ កូវីដ.១៩ ចេញពីវង់ល្បែងខុសច្បាប់មួយនេះតើមានអ្នកណាជាអ្នកទទួលការខុសត្រូវ.?។
ប្រភពពីពលរដ្ឋនាំគ្នាឆ្ងល់យ៉ាងខ្លាំងទីតាំងល្បែងខុសច្បាប់នៅសង្កាត់ស្ទឹងមានជ័យ ៣ មិនដូចសង្កាត់.ស្រុក.ខេត្ត.ដទៃឡើយអាចបើកលេងយ៉ាងពេញបន្ទុកក្នុងពេលផ្ទុះជំងឺ កូវីដ.១៩,,
បច្ចុប្បន្ននេះយើងគ្រប់គ្នាប្រាកដបានដឹងយ៉ាងច្បាស់ហើយដែលចំណាត់ការរបសរាជរដ្ឋាភិបាលបំរាមហាមឃាត់មិនអោយមានការជួបជុំ! ដើម្បីទប់ស្កាត់ជំងឺ កូវីដ.១៩ អោយមានប្រសិទ្ធភាពផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បែរជានាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវបណ្តោយអោយទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងបើកលេងយ៉ាងពេញបន្ទុកបែបនេះទៅវិញឬមួយម្ចាស់បើកបទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះមានអំណាចធំណាស់ហើយមើលទៅ បានជាអាជ្ញារមានសមត្ថកិច្ចពាក់ព័ន្ធនៅខណ្ឌមានជ័យ មិនហ៊ានធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ អោយមានសុវត្ថិភាពម្តងណាឡើយ!?
ឬមួយដូចពាក្យសម្តីមហាជនតែងតែនាំគ្នាលើកឡើងថា៖
អាជ្ញាធរមានសមត្ថកិច្ច មួយចំនួនអាចបានទទួលលាភសក្ការៈពីម្ចាស់បទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះមិនខានឡើយ។
ករណីនេះមហាជននាំគ្នាសង្កេតឃើញទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់មួយនេះគេនាំគ្នាចាក់លុយធំៗណាស់ សម្រាប់ជល់មាន់វិញ ភ្នាល់ចាក់លុយចាប់ពី.៣.លានរៀលទៅដល់ ៤.ពាន់.ដុល្លារ.ក្នុង១គូៗ
ចំណែកអាប៉ោង-វិញភ្នាល់ចាក់លុយ ចាប់ពី-៥០.មឺុនរៀលទៅដល់-៣.លាន.រៀលក្នុង១គ្របៗជាពិសេសកន្លែងល្បែងមួយនេះគេសង្កេតឃើញមានអ្នកចាំផ្លូវបិទព័ត៌មាន ហើយអ្នកខ្លះទៀតចាំសម្របសម្រួលនេះហើយជាយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ ។
ប្រភពដដែលពីមហាជនបាននាំគ្នាឃើញសភាពបែបនេះធ្វើអោយបងប្អូនពលរដ្ឋរស់នៅជិតកន្លែងល្បែងស៊ីសងមានការព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងគួរអោយភ័យខ្លាចដូចជាចោរលួចចោរឆក់និងចោរប្លន់ក៏ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងអស់នេះផងដែរ។
ដូច្នេះហើយពលរដ្ឋបាននាំគ្នាអំពាវនាវមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ គួរតែចាត់កម្លាំងកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងដែលកំពុងបើកលេងនៅ ភូមិ សង្កាត់ ខាងលើនេះនិងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបឲ្យខានតែបានផងទាន។
ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់កាសែត ឥទ្ធិពលព្រះអាទិត្យ យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា៕